ប្លែកមែនទែនដែលអតីតបុគ្គលិករបស់
Apple ម្នាក់មានឈ្មោះដូចគូប្រជែងរបស់ខ្លួន Samsung
បានសម្រេចចិត្តលក់ Business Card
និងអាវយឺតមួយដែលសល់ពីក្រុមហ៊ុន Apple ដើម្បីជួយមនុស្សធម៌។
បុរស
រូបនោះមានត្រកូល Sam និងឈ្មោះ Sung ឬហៅជាប់គ្នាថា Sam Sung
ធ្លាប់ជាបុគ្គលិករបស់ក្រុមហ៊ុន Apple
ដែលមានមុខងារជាអ្នកជំនាញកាន់ការផ្នែក Business Card នៅក្នុង
Apple Store ប្រទេសកាណាដា។
Sam Sung បង្ហាញអាវយឺតឡូហ្គោ Apple និង Business Card ដែលខ្លួនដាក់ដេញថ្លៃលើ eBay ដើម្បី
ជួយមនុស្សធម៌
ជួយមនុស្សធម៌
អ្វី
ដែល Sam Sung នៅសល់ពី Apple គឺមានតែ Business Card មួយសន្លឹក
និងអាវយឺតរូបផ្លែប៉ោមរបស់ ក្រុមហ៊ុន Apple ប៉ុណ្ណោះ។
អតីតបុគ្គលិកApple រូបនេះបានវេចខ្ចប់ Business Card
និងអាវយឺតពណ៌ខៀវចូលគ្នាហើយដាក់ក្នុងស៊ុមមួយបន្ទាប់មកក៏ដាក់
លក់ដេញថ្លៃនៅលើ eBay។
តម្លៃ
ដាក់ឲ្យដេញថ្លៃនៅលើ eBay លើកដំបូងចាប់ផ្ដើមត្រឹមតែ ៩៩សេន(0,99
USD) ប៉ុណ្ណោះហើយការដេញថ្លៃនោះនឹងបន្តរហូតទៅដល់ថ្ងៃទី ១៥
ខែសីហានេះ។ បច្ចុប្បន្នការដេញថ្លៃនោះកើនឡើងរហូតទៅដល់ ៨០២០០
ដុល្លារហើយ។
មានមនុស្សជាច្រើន
ប្រហែលជាយល់ថា Sam Sung កំពុងតែទាញផលចំណេញពី Apple
តែការពិតគឺគាត់នឹងយកប្រាក់ដែលបានមកពីការដេញថ្លៃនេះ
ប្រគល់ជូនទៅអង្គការសប្បុរសធម៌ទាំងអស់។