Showing posts with label internationalnews. Show all posts

ដប​ទឹក​អាយុ​កាល ២ សតវត្ស​ត្រូវ​បាន​រក​ឃើញ​ក្រោម​បាត​សមុទ្រ

ដប​ទឹក​ចំណាស់​ជាង​គេ​បំផុត ​ត្រូវ​បាន​រក​ឃើញ​នៅ​​ក្នុង​កប៉ាល់​ដែល​លិច​បាត់ នៅ​បាត​សមុទ្រ​ប៉ាល់ទិក។ មក​ដល់​ពេល​នេះ ដប​ទឹក​នោះ​មាន​អាយុកាល ២០០ឆ្នាំ​ ថែម​ទាំង​មាន​ជាតិ​អាល់កុល​ខ្ពស់​ដែល​អាច​ធ្វើ​ឲ្យ​ស្រវឹង​ ប៉ុន្តែ​អ្នក​ជំនាញ​បាន​អះអាង​ថា​ទឹក​នៅ​ក្នុង​ដប​នៅ​តែ​អាច​ផឹក​បាន។
ដប ​ទឹក​អាយុ​កាល ២សតវត្ស​នេះ​ ត្រូវ​បាន​រក​ឃើញ​ដោយ​អ្នក​មុជ​ទឹក​ម្នាក់​នៅ​លើ​កប៉ាល់​ដែល​លិច​បាត់​មួយ ជិត​ឆ្នេរ​សមុទ្រ​ប្រទេស​ប៉ូឡូញ​កាល​ពី​ខែ​ឧសភា។ បន្ទាប់​ពី​យក​មក​ធ្វើតេស្ត អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា ទឹក​នៅ​ក្នុង​ដប​នោះ​នៅ​តែ​អាច​ទទួល​ទាន​បាន ប៉ុន្តែ​ដោយ​សារ​កប់​នៅ​ក្នុង​បាត​សមុទ្រ​យូរ​ពេក ទឹក​នោះ​បាន​អប់​ទៅ​ជា​ជាតិ​អាល់កុល ១៤ ភាគរយ ស្មើ​នឹង​ប្រភេទ​ស្រា​មួយ​ចំនួន​ទៅ​ហើយ។ លោក Tomasz Berdnarz ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​ក្រោម​ទឹក​មក​ពី​សារមន្ទីរ​ជាតិ Maritime បាន​និយាយ​ថា “ដប​ទឹក​នេះ​ប្រហែល​ជា​ផលិត​នៅ​ក្នុង​អំឡុង​ឆ្នាំ ១៨០៦ ទៅ ១៨៣០ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រតិបត្តិការ​រុក​រក​លើ​កប៉ាល់ F-53-31 ដែល​លិច​បាត់​យូរ​មក​ហើយ​នោះ”។
​​
ដប​នេះ​ធ្វើ​ឡើង​ពី​ថ្ម ផ្ទុក​ទឹក​បរិសុទ្ធ Selters ដែល​មាន​គុណ​ភាព​ខ្ពស់​បំផុត និង​ត្រូវ​បាន​រក​ឃើញ​ដំបូង​កាល​ពី​ប្រហែល​មួយ​ពាន់​ឆ្នាំ​មុន នៅតំបន់​ភ្នំ Taunus នៃ​ប្រទេស​អាល្លឺម៉ង់។ បច្ចុប្បន្ន​ទឹក​ប្រភេទ​នេះ នៅ​តែ​មាន​លក់​លើ​ទីផ្សារ គ្រាន់​តែ​ប្ដូរ​រូប​រាង​ថ្មី៕


ប្រថុយ​ជីវិត​ចូល​ថត​យក​ទិដ្ឋភាព​ក្នុង​ជំរំ​អ្នក​ជំងឺ​អេបូឡា

អ្នក​ថតរូប​ម្នាក់​ បាន​ប្រថុយ​ជីវិត​ចូល​ថត​យក​ទិដ្ឋភាព​ដល់​ក្នុង​ផ្ទះ​ដែល​ផ្ទុក​អ្នក​ជំងឺ​ អេបូឡា ដ៏​សាហាវ​នៅ​ប្រទេស​លីបេរីយ៉ា ក្នុង​តំបន់​អាហ្រ្វិក​ខាង​លិច។ អ្នក​ថត​រូប​ដែល​ជា​បុគ្គលិក​របស់​ Getty Images ​រូប​នេះ​ មាន​ឈ្មោះ​ថា​ John Moore។


រូប ​ខាង​ក្រោម នឹង​​បង្ហាញ​ឲ្យ​ប្រិយមិត្ត​បាន​ដឹង​ពី​ទុក្ខ​លំបាក​របស់​ក្រុម​គ្រួសារ​ដែល ​មាន​សមាជិក​ឆ្លង​ជំងឺ​​អេបូឡា ហើយ​ត្រូវ​បាន​គេ​ដាក់​ឲ្យ​រស់​នៅ​ក្នុង​ផ្ទះ​ដាច់​ដោយ​ឡែក​​ពី​គេ។ ដូច​ឃើញ​ក្នុង​រូប​ដ៏​រន្ធត់​ខាង​ក្រោម​ស្រាប់ បុរស​ម្នាក់​បាន​ដេក​ដួល​​ ខណៈ​ប្រពន្ធ​របស់​ខ្លួន​បាន​ត្រឹម​តែ​ឈរ​​ឱប​ក្បាល​​គួរ​ឲ្យ​សង្វេគ​ ប៉ុណ្ណោះ។
ទិន្នន័យ​ចុង​ក្រោយ​របស់​ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​បង្ហាញ​ថា​ចំនួន​អ្នក​ស្លាប់​ដោយ​មេរោគ​អេបូឡា បាន​កើន​ឡើង​ដល់ ១០៦៩ នាក់​ហើយ ខណៈ​អ្នក​ឆ្លង​ក៏​បន្ត​កើន​ឡើង​រហូត​ផង​ដែរ៕

អ៊ុយក្រែន​បិទ​ទ្វារ​ផ្ទះ​មិន​ឲ្យ​រុស្ស៊ី​ចូល ខ្លាច​បង្កប់​គំនិត​ឈ្លាន​ពាន​បង្ក​គ្រោះ​ធំ

ក្បួន​រថយន្ត​ដឹក​ជំនួយ​មនុស្ស​ធម៌ ២៨០ គ្រឿង​របស់​រុស្ស៊ី ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​ជួយ​សង្គ្រោះ​ប្រជាជន​នៅ​ភាគ​ខាង​កើត​ប្រទេស​ អ៊ុយក្រែន បាន​ជាប់​គាំង​ដោយ​សារ​ប្រទេស​កំពុង​មាន​វិបត្តិ​ជាមួយ​ពួក​ឧទ្ទាម​មួយ​នេះ​ បាន​រារាំង។ អ៊ុយក្រែន​បាន​និយាយ​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​បេសកកម្ម​របស់​រុស្សី​នេះ​ចូល​ទៅ​ក្នុង​ដែនដី​ខ្លួន​ ទេ ដោយសារ​វា​គ្មាន​កិច្ច​សហប្រតិបត្តិ​ការ​ជា​មួយ​កាកបាទ​ក្រហម​អន្តរជាតិ ហើយ​អាច​ជា​ប្រតិបត្តិ​ការ​យោធា​សម្ងាត់​ណាមួយ។


ការ ​រាំង​ស្ទះ​នេះ គឺ​ដោយសារ​រដ្ឋាភិបាល​អ៊ុយក្រែន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​រុស្ស៊ី ដែល​អាច​បង្កប់​គំនិត​ឈ្លាន​ពាន​ណា​មួយ​នៅ​ក្នុង​​បេសកកម្ម​ទ្រង់​ទ្រាយ​ធំ​ នេះ។ អ៊ុយក្រែន​មាន​ការ​សង្ស័យ​ថា រុស្ស៊ី​អាច​យក​ឱកាស​នេះ ដើម្បី​បញ្ជូន​ទ័ព​ ឬ​សព្វាវុធ​ចូល​ទៅ​ក្នុង​ទឹកដី​ដែល​កំពុង​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​បំបែក​ រដ្ឋ។
ក្បួន ​រថយន្ត​ទាំង​អស់​​នឹង​ត្រូវ​បាន​បញ្ឈប់​ត្រឹម​ព្រំដែន ហើយ​ធ្វើ​ការ​ផ្ទេរ​ទៅ​កាន់​មធ្យោបាយ​ផ្សេង​ទៀត​របស់​អ៊ុយក្រែន​វិញ ដោយ​មិន​អនុញ្ញាត​ឲ្យ​ដឹក​ចូល​ដោយ​ផ្ទាល់​ទេ។ រថយន្ត​ទាំង​នោះ មាន​ដឹក​ចំណី​អាហារ​ និង​ថ្នាំ​ពេទ្យ ធ្វើ​ដំណើរ​ចេញ​ពី​ទី​ក្រុង Naro-Fomins ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​អង្គារ ក្នុង​ទិសដៅ​ចូល​ទៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ បេសកកម្ម​នេះ​កើត​ឡើង បន្ទាប់​ពី​មាន​កិច្ច​ព្រមព្រៀង​រវាង​ភាគី​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ចន្ទ អនុញ្ញាត​ឲ្យ​កាកបាទ​ក្រហម​ចូល​ទៅ​ជួយ​សង្គ្រោះ​ប្រជាជន​នៅ​ភាគ​ខាង​កើត​ អ៊ុយក្រែន ដែល​រងគ្រោះ​ខ្លាំង​ដោយសារ​ការ​វាយ​ប្រយុទ្ធ​គ្នា។ ​​​​​​​​​
មេដឹកនាំ ​ប្រទេស​មហាអំណាច​សេរី​ផ្សេង​ៗ ដូចជា​សហរដ្ឋអាមេរិក បារាំង និង​អូស្ត្រាលី​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​​ថា រដ្ឋាភិបាល​ទីក្រុង​មូស្គូ​អាច​នឹង​មាន​បង្កប់​គំនិត​អាក្រក់​នៅ​ក្នុង​ បេសកកម្ម​នេះ ដោយ​យក​លេស​ចូល​ជួយ​ប្រជាជន​អ៊ុយក្រែន តែ​បែរ​ជា​ទៅ​ជួយ​ក្រុម​ឧទ្ទាម​បំបែក​រដ្ឋ​ទៅវិញ៕

មេដឹកនាំ​អាមេរិក ​គេង​ក្នុង​សណ្ឋាគារ​ដែល​ជាប់​​បញ្ជី​ខ្មៅ​​ទាំង​មិន​ដឹង​ខ្លួន

ក្នុង​ដំណើរ​ចូលរួម​កិច្ច​ប្រជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ​មួយ​ដែល​រៀបចំ​ឡើង​ ដោយ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន ស្ថិត​ក្នុង​ប្រទេស​ភូមា ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ប៉ុន្មាន​នាក់​ទៀត លោករដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេ​រិក John Kerry ស្នាក់​នៅ​សណ្ឋាគារ​លំដាប់​​ផ្កាយ​ដ៏​​​ប្រណីត​មួយ​ទាំង​មិន​ដឹង​ខ្លួន​ថា ម្ចាស់​សណ្ឋាគារ​ល្អ​ឆើត​នោះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក​នៅ​ ឡើយ។

លោក​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេ​រិក John Kerry (រូបថត៖ AP)

បន្ទាប់ ​ពី​ចំណាយ​ពេល​ស្នាក់​នៅ​មួយ​យប់ កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ប្រភព​ចេញ​ពី​ក្រុមហ៊ុន​បារាំង​គ្រប់គ្រង​អចលនទ្រព្យ​ Accor SA Group ប្រចាំ​ភូមា ​ឲ្យ​ដឹង​ថា ម្ចាស់​សណ្ឋាគារ​បែប​ស៊ីវិល័យ​Naypyidaw’s Lake Garden សញ្ជាតិ​ភូមា លោក Zaw Zaw មាន​ឈ្មោះ​មិន​ល្អ និង​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក​នៅ​ឡើយ ក្រោយ​ពី​ការ​ស៊ើបអង្កេត​ដ៏​ល្អិតល្អន់​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​ពាណិជ្ជករ​ប្រាក់​វាល់​លាន​រូប​នេះ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង មេដឹកនាំ​យោធា​ភូមា។
Wall Street Journal ឯ​ណេះ​វិញ​ក៏​បាន​ចេញផ្សាយ​ថា សណ្ឋាគារ​លំដាប់​ផ្កាយ Naypyidaw’s Lake Garden ដែល​លោក​ John Kerry ស្នាក់​នៅ​គ្រាន់​តែ​ជា​កូន​ជំនួញ​តូច​មួយ​ប៉ុណ្ណោះ​របស់​ពាណិជ្ជករ​Zaw។ ប្រភព​ដដែល​អះអាង​បន្ត​ថា អ្នក​បោះ​ទុន​រាប់​ពាន់​លាន​ដុល្លារ​រូប​នេះ ជា​ឈ្មួញ​ធំ​ និង​ល្បី​ឈ្មោះ​នៅ​ភូមា។ គេ​មាន ភាគហ៊ុន និង​ជា​ម្ចាស់ លើ​ក្រុមហ៊ុន​ធំៗ មិន​តិច​ជាង ២០០​ទេ។

លោក​John Kerry ក្នុង​កិច្ច​ប្រជុំ​កំពូលអាមេរិក-​អាស៊ាន កាល​ពី​ ២០១៣

យ៉ាង ​ណាមិញ រដ្ឋមន្ត្រី​ការបរទេស​រូប​នេះ មិន​បាន​បញ្ជាក់​ពី​ទម្ងន់ និង​លក្ខខណ្ឌ​ដាក់​ទោស​លើ​ពាណិជ្ជករ​គាំទ្រ​របប​ដឹកនាំ​នយោបាយ​ផ្ដាច់ការ Zaw (គាំទ្រ​លោក ថេនសេន) ដែល​ជាប់​ក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក ថា​អាច​នឹង​ទទួល​ពិន័យ ​ឬ​ទោស​ទណ្ឌ​កម្រិត​ណា​នោះ​ទេ។

អេបូឡា​សម្លាប់​មនុស្ស​ជាង ១ពាន់​នាក់​ហើយ ខណៈ​វ៉ាក់សាំង​​នឹង​​បញ្ជូន​ទៅ​អាហ្រ្វិក​សប្ដាហ៍​នេះ

មក​ដល់​ពេល​នេះ អង្គការ​សុខភាព​ពិភព​លោក​បាន​ប្រកាស​ថា មេរោគ​អេបូឡា​ឆក់​យក​ជីវិត​មនុស្ស​អស់ ១.០១៣នាក់​ហើយ​នៅ​អាហ្វ្រិក​ខាងលិច។ ចំណែក​ឯ​ចំនួន​អ្នក​ឆ្លង​មេរោគ​ដ៏​កាច​សាហាវ​មួយ​នេះ បាន​កើន​ឡើង​រហូត​ដល់ ១.៨៤៨ករណី។

រដ្ឋាភិបាល ​លីបេរីយ៉ា​បាន​និយាយ​ថា ប្រទេស​ខ្លួន​នឹង​ទទួល​បាន​វ៉ាក់សាំង មក​ព្យាបាល​ប្រជាជន​ដែល​កំពុង​ផ្ទុក​មេរោគ​អេបូឡា​ក្នុង​សប្ដាហ៍​នេះ។ ការ​អះ​អាង​នេះ ​បន្ទាប់​ពី​លោក Ellen Johnson Sirleaf ប្រធានាធិបតី​នៃ​ប្រទេស​ដែល​រងគ្រោះ​ដ៏​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​គេ​មួយ​ នេះស្នើ​សុំ​ជំនួយ​ពី​សហរដ្ឋអាមេរិក។
​ ​ក្រុមហ៊ុន​ដែល​ផលិត​វ៉ាក់សាំង​បាន​ឲ្យ​ដឹង​ថា ការ​ផ្គត់​ផ្គង់​នេះ​នឹង​ធ្វើ​ឡើង​ជា​បន្ទាន់​បន្ទាប់​ពី​បញ្ជូន​ទៅ​ដល់​ តំបន់​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​មេរោគ ដោយ​​គ្មាន​ការ​គិត​ប្រាក់​ឡើយ។ ប៉ុន្តែ​វ៉ាក់សាំង​នេះ ទើប​តែ​បាន​សាកល្បង​ទៅ​លើ​សត្វ​ស្វា​ប៉ុណ្ណោះ ដោយ​មិន​ទាន់​មាន​ការ​វាយ​តម្លៃ​លើ​សុវត្ថិភាព​ចំពោះ​មនុស្ស​នៅ​ឡើយ​ទេ៕

ផែនទី​បង្ហាញ​ពី​តំបន់​ដែល​រង​គ្រោះ​ដោយ​សារ​អេបូឡា
© Copyright 2015. Website by Way2themes