ដបទឹកចំណាស់ជាងគេបំផុត
ត្រូវបានរកឃើញនៅក្នុងកប៉ាល់ដែលលិចបាត់ នៅបាតសមុទ្រប៉ាល់ទិក។
មកដល់ពេលនេះ ដបទឹកនោះមានអាយុកាល ២០០ឆ្នាំ
ថែមទាំងមានជាតិអាល់កុលខ្ពស់ដែលអាចធ្វើឲ្យស្រវឹង
ប៉ុន្តែអ្នកជំនាញបានអះអាងថាទឹកនៅក្នុងដបនៅតែអាចផឹកបាន។
ដប
ទឹកអាយុកាល ២សតវត្សនេះ
ត្រូវបានរកឃើញដោយអ្នកមុជទឹកម្នាក់នៅលើកប៉ាល់ដែលលិចបាត់មួយ
ជិតឆ្នេរសមុទ្រប្រទេសប៉ូឡូញកាលពីខែឧសភា។
បន្ទាប់ពីយកមកធ្វើតេស្ត អ្នកវិទ្យាសាស្ត្របាននិយាយថា
ទឹកនៅក្នុងដបនោះនៅតែអាចទទួលទានបាន
ប៉ុន្តែដោយសារកប់នៅក្នុងបាតសមុទ្រយូរពេក
ទឹកនោះបានអប់ទៅជាជាតិអាល់កុល ១៤ ភាគរយ
ស្មើនឹងប្រភេទស្រាមួយចំនួនទៅហើយ។ លោក Tomasz Berdnarz
ដែលជាអ្នកស្រាវជ្រាវក្រោមទឹកមកពីសារមន្ទីរជាតិ Maritime
បាននិយាយថា “ដបទឹកនេះប្រហែលជាផលិតនៅក្នុងអំឡុងឆ្នាំ ១៨០៦ ទៅ
១៨៣០ ត្រូវបានរកឃើញនៅក្នុងប្រតិបត្តិការរុករកលើកប៉ាល់ F-53-31
ដែលលិចបាត់យូរមកហើយនោះ”។
ដបនេះធ្វើឡើងពីថ្ម ផ្ទុកទឹកបរិសុទ្ធ Selters ដែលមានគុណភាពខ្ពស់បំផុត និងត្រូវបានរកឃើញដំបូងកាលពីប្រហែលមួយពាន់ឆ្នាំមុន នៅតំបន់ភ្នំ Taunus នៃប្រទេសអាល្លឺម៉ង់។ បច្ចុប្បន្នទឹកប្រភេទនេះ នៅតែមានលក់លើទីផ្សារ គ្រាន់តែប្ដូររូបរាងថ្មី៕