ក្រុមហ៊ុនជប៉ុន Sony
មិនបណ្ដោយឲ្យគូប្រជែងទាំងពីរ LG និង Samsung
បន្តធ្វើផ្គរធ្វើភ្លៀងនៅលើទីផ្សារ SmartTV
ដោយមិនសំចៃទៀតនោះទេ ពោលគឺក្រុមហ៊ុនរបស់ជប៉ុនមួយនេះ
បានក៏បានចេញទូរទស្សន៍កញ្ចក់កោង (Curved TV) ដែរនៅពេលនេះ។
ទូរទស្សន៍
ថ្មីនេះ មានឈ្មោះថា BRAVIA S90 មានទំហំ ៦៥ និង ៧៥អ៊ីញ និង
Resolution 4K Ultra HD។ BRAVIA S90 មានរាងស្លីមហើយរូបភាពកម្រិត 4K
ដែលស្មើនឹងរូបភាពកម្រិត Full HD គុណនឹងបួនដង។
ចំពោះ
តម្លៃ ខាងក្រុមហ៊ុននៅមិនទាន់បានផ្ដល់ដំណឹងនៅឡើយទេ
ដោយគ្រាន់តែដឹងថាវាក៏មិនចាញ់ Curved HD TV របស់ Samsung ទំហំ
៦៥អ៊ីញ (៥០០០ដុល្លារ) និង ៧៨អ៊ីញ (៨០០០ដុល្លារ) ប៉ុន្មានដែរ។
លក្ខណពិសេសមួយចំនួនរបស់ BRAVIA S90៖
-អេក្រង់មានពីរជម្រើសទំហំ ៧៥អ៊ីញនិង ៦៥អ៊ីញជាមួយ Resolution 4K (3840×2160)
-លក្ខណពណ៌ TRILUMINOS Display
-កម្រិតរូបភាព 4K X-Reality PRO
-ប្រព័ន្ធសំឡេង 4.2ch Multi-angle Live Speaker
-មានបច្ចេកវិទ្យា 3D
-មានឧបករណ៍ស្រូបសំឡេង និង កាមេរ៉ាច្បាស់។