Showing posts with label technology. Show all posts

ស្ងាត់ៗ​ Microsoft បង្ហាញ​Nokia 130 ស៊ីម​ពីរ​យ៉ាង​ស្រស់​ស្អាត

ទោះ​បី​ជា​​Smartphone មាន​ការ​ពេញ​និយម​ខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ​ តែ​​ទូរសព្ទ ​​Nokia តម្លៃ​ថោក ​ដែល​​គេ​និយម​ហៅ​ថា ​N ចុចពិល​​នៅ​តែ​​អាច​ដណ្ដើម​ទីផ្សារ​មិន​ចាញ់​ទូរសព្ទ​ទំនើបៗ​ប៉ុន្មាន​ទេ។ ថ្មីៗ​​នេះ​ Microsoft បាន​បង្ហាញ Nokia 130 ​ពីរ​ប្រភេទ​ព្រម​គ្នា​គឺ​ស៊ីម​មួយ​ និង​ស៊ីម​ពីរ​ដែល​ជា​ជំនាន់​ក្រោយ​មួយ​ទៀត​ បន្ទាប់​ពី​ Nokia 107 និង​ 106 ​ព្រម​ទាំង​មាន​តម្លៃ​ធូរ​ថ្លៃ​អាច​ទទួល​យក​បាន។
​ម៉ូដែល​ថ្មី​នេះ​​ត្រូវ​​បាន​រចនា​​ឡើង​មាន​លក្ខណៈ​សាមញ្ញ​ តែ​បំពាក់​លក្ខណៈ​សម្បត្តិ​​​ល្អ​ល្មម​ប្រើ​​ដូចខាងក្រោម៖
-អាច​មើល​វីដេអូ​ និង​ចាក់​ចម្រៀង​ស្ដាប់​បាន​តាម​សប្បាយ
-អាច​បន្ថែម​ Memory Card ពី​ក្រៅ​បាន​ដល់​ទៅ​ 32 GB
-​មើល​វីដេអូ​បាន​ដល់​ ១៦​ ម៉ោង​ និង​ស្ដាប់​ MP3 បាន​ ៤៦​ម៉ោង
-បំពាក់​បច្ចេកវិទ្យា​ Bluetooth Slam
-អេក្រង់​ទំហំ​ ១,៨ អ៊ីញ
-អាច​ទុក​ចោល​បាន​ដល់​ទៅ​ ២៦​ថ្ងៃ​ទៅ​ ៣៦ ​ថ្ងៃ

Beach Vault​ អាច​ការ​ពារ​អីវ៉ាន់​សំខាន់ៗ​ពី​ភ្លៀង ​ឬ​ពេល​ទៅ​លេង​សមុទ្រ​បាន

Beach Vault ជា​ឧបករណ៍​ថ្មី​ដែល​មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​ការពារ​ឥវ៉ាន់​សំខាន់ៗ​ពី ​ការ​បាត់​បង់​ណា​មួយ​ ហើយ​ជា​ពិសេស​​ការពារ​ពី​ទឹក​ភ្លៀង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។
​ផលិត​ ផល​មួយ​នេះ​បាន​រក​ឃើញ​ដោយ​លោក​ DaCunha Marcal ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ប្រកប​ដោយ​ការ​ឆ្នៃ​ប្រឌិត​ខ្ពស់​ក្នុង​ការ​ថែ​ រក្សា​របស់​មាន​តម្លៃ​របស់​អ្នក​ទាំង​អស់​គ្នា​ដូច​ជា Smartphone, Tablet, កាបូប​លុយ ពី​ការ​បាត់​បង់​គ្មាន​បញ្ហា។ កាន់​តែ​ឡូយ​ អ្នក​អាច​កប់​វា​នៅ​ក្នុង​ខ្សាច់​បាន​ជម្រៅ​ ០,៣​ ម៉ែត្រ ​និង​អាច​ដាក់​ខ្នើយ​​គេង​ពី​លើ​វា​បាន​ ដោយ​មិន​ចាំ​បាច់​ភ័យ​ព្រួយ​ថា​របស់​យើង​អាច​ត្រូវ​បាន​គេ​លួច។
Beach Vault ​មាន​តម្លៃ​ប្រហែល​ ៣០ ដុល្លារ។

Sony ក៏​មាន​ទូរទស្សន៍​កញ្ចក់​​កោង​យ៉ាង​ឡូយ​​ដែរ មិន​ចាញ់ Samsung និង LG ទេ

ក្រុម​ហ៊ុន​ជប៉ុន​ Sony មិន​​បណ្ដោយ​ឲ្យ​គូប្រជែង​ទាំង​ពីរ LG និង​ Samsung បន្ត​ធ្វើ​ផ្គរ​ធ្វើ​ភ្លៀង​​នៅ​លើ​ទី​ផ្សារ​ SmartTV ដោយ​មិន​សំចៃ​ទៀត​នោះ​ទេ ពោល​គឺ​ក្រុមហ៊ុន​របស់​ជប៉ុន​មួយ​នេះ​ បាន​ក៏​បាន​ចេញ​ទូរទស្សន៍​កញ្ចក់​កោង (Curved TV) ដែរ​នៅ​ពេល​នេះ។
ទូរទស្សន៍ ​ថ្មី​នេះ ​មាន​ឈ្មោះ​ថា​ BRAVIA S90 ​មាន​ទំហំ ៦៥ និង​ ៧៥​អ៊ីញ ​​​និង​ Resolution 4K Ultra HD។ BRAVIA S90 មាន​រាង​ស្លីម​ហើយ​​រូបភាព​កម្រិត 4K ដែល​ស្មើ​នឹង​​រូបភាព​កម្រិត​ Full HD ​គុណ​នឹង​បួន​ដង​។
ចំពោះ ​តម្លៃ ​​ខាង​ក្រុម​ហ៊ុន​នៅ​មិន​ទាន់​បាន​ផ្ដល់​ដំណឹង​នៅ​ឡើយ​ទេ​ ដោយ​​គ្រាន់​តែ​ដឹង​ថា​វា​ក៏​មិន​ចាញ់​ Curved HD TV របស់ ​Samsung ទំហំ ៦៥អ៊ីញ​ (៥០០០ដុល្លារ) និង ៧៨អ៊ីញ (៨០០០ដុល្លារ​) ​ប៉ុន្មាន​ដែរ។​​
លក្ខណ​ពិសេស​មួយ​ចំនួន​របស់​ BRAVIA S90​៖
-អេក្រង់​មាន​ពីរ​ជម្រើស​ទំហំ ៧៥អ៊ីញ​និង ៦៥អ៊ីញ​ជាមួយ ​Resolution 4K (3840×2160)
-លក្ខណ​ពណ៌ TRILUMINOS Display
-កម្រិត​រូបភាព​ 4K X-Reality PRO
-ប្រព័ន្ធ​សំឡេង 4.2ch Multi-angle Live Speaker
-មាន​បច្ចេកវិទ្យា 3D
​-មាន​ឧបករណ៍​​ស្រូប​សំឡេង និង កាមេរ៉ា​ច្បាស់។​

Rolls-Royce Wraith ​​បើ​ក​ដំបូល​​​អាច​ចេញ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៦

ក្រុម​ហ៊ុន​​ផលិត​រថយន្ត​លំដាប់ ​​High Class គឺ​ Rolls-Royce បាន​ប្រកាស​ម៉ូដែល​ទី​​៦​របស់​ខ្លួន​ដែល​អាច​ឈាន​ជើង​ចូល​ពិភព​គុណរថយន្ត​​ នៅ​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៦​។ ស៊េរី​មួយ​នេះ​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា​ Rolls-Royce Wraith Drophead Coupe ​ប្រភេទ​ SUV ​ដែល​អាច​បើក​ដំបូល​បាន​វិញ​ម្ដង។
​ តាម​សេចក្ដី​ប្រកាស​​​របស់​ក្រុមហ៊ុន​បាន​បង្ហាញ​ថា​ម៉ូដែល​ជំនាន់​ចុង​ ក្រោយ​នេះ​នឹង​នាំ​មក​នូវ​គុណភាព​ប្រណិត​សម្រាប់​ការ​បើក​បរ​ប្រកបដោយ​ ផាសុកភាព​ខ្ពស់​ជាង​ជំនាន់​មុនៗ​ទៅ​ទៀត​។ ​លោក​ Torsten Müller-Ötvös ​ដែល​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បាន​និយាយ​ថា ​វា​អាច​ក្លាយ​ជា​មោទនភាព​របស់​ក្រុមហ៊ុន​ក្នុង​ការ​បញ្ចេញ​​​រថយន្ត​ប្រភេទ ​នេះ​ទៅ​​ប្រទេស​ដែល​និយម​ចូល​ចិត្ត​ប្រើ​រថយន្ត​លំដាប់​ High Class ឱ្យ​ទាន់​ពេល​វេលា​មិន​ឱ្យ​អតិថិជន​មាន​ការ​ខក​ចិត្ត។

​ លោក​ក៏​បាន​បន្ថែម​ទៀត​ថា​ Rolls-Royce Wraith នឹង​ចាប់​ដាក់​តាំង​បង្ហាញ​ជា​ផ្លូវ​ការ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៦ ហើយ​ព័ត៌មាន​លំអិត​របស់វា​ត្រូវ​បាន​លាត​ត្រដាង​ជា​សាធារណៈ​មិន​ខាន។ មក​ទល់​សព្វ​ថ្ងៃ​ក្រុម​ហ៊ុន​ក៏​បាន​ទទួល​លទ្ធផល​ជា​ផ្លែ​ផ្កា​រួច​ទៅ​ហើយ​ ចំពោះ​ស៊េរី​ Ghost និង​ Phantom ប្រភេទ​ Sedan មិន​ថា​នៅ​ក្នុង​ស្រុក ​និង​នៅ​ក្រៅ​ស្រុក​រួម​ទាំង​កម្ពុជា​ផង​ដែរ។
​ គេ​រំពឹង​ថា​ម៉ូដែល​នេះ​អាច​ចេញ​មុន​ប្រភព​ចចាមអារ៉ាម​​មួយ​ឆ្នាំ​ពោល​នៅ​ ពាក់​កណ្ដាល​ឆ្នាំ​ ២០១៥ ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង​ជាមួយ​ Bently ប្រភេទ​ SUV៕

ប្លែក​មែន! ​​បុគ្គលិក Apple​​ ឈ្មោះ​ Sam Sung ​​តែ​មាន​ចិត្ត​ល្អ​ធ្វើ​​ការងារ​មនុស្សធម៌

ប្លែក​មែន​ទែន​ដែល​អតីត​បុគ្គលិក​របស់​ Apple ម្នាក់​មាន​ឈ្មោះ​ដូច​​គូប្រជែង​របស់​ខ្លួន​​ Samsung បាន​សម្រេច​ចិត្ត​លក់ Business Card និង​អាវ​យឺត​មួយ​ដែល​សល់​​ពី​ក្រុម​ហ៊ុន Apple ​​ដើម្បី​ជួយ​​មនុស្សធម៌។
បុរស ​រូប​នោះ​មាន​ត្រកូល ​Sam និង​ឈ្មោះ​ Sung ឬ​ហៅ​ជាប់​គ្នា​ថា ​Sam Sung ​ធ្លាប់​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន Apple ដែល​មាន​មុខងារ​ជា​អ្នក​ជំនាញ​​កាន់ការ​ផ្នែក Business Card នៅ​ក្នុង​ Apple Store​ ប្រទេស​កាណាដា។

Sam Sung បង្ហាញ​អាវ​យឺត​ឡូហ្គោ Apple ​និង​ Business Card ​ដែល​ខ្លួន​ដាក់​ដេញ​ថ្លៃ​លើ​ eBay ដើម្បី
ជួយ​មនុស្សធម៌
អ្វី ​ដែល​ Sam Sung នៅ​សល់​ពី​​ Apple គឺ​មាន​តែ​ Business Card មួយ​សន្លឹក ​និង​អាវ​យឺត​រូប​ផ្លែ​ប៉ោម​របស់ ក្រុម​ហ៊ុន​ Apple ប៉ុណ្ណោះ។ អតីត​បុគ្គលិក​Apple រូប​នេះ​បាន​វេច​ខ្ចប់​​ Business Card និង​អាវ​យឺត​ពណ៌​ខៀវ​ចូល​គ្នា​ហើយ​ដាក់​ក្នុង​ស៊ុម​មួយ​បន្ទាប់​មក​ក៏​ដាក់​ លក់​ដេញ​ថ្លៃ​​នៅ​លើ​​ eBay។
តម្លៃ​ ដាក់​ឲ្យ​​ដេញ​ថ្លៃ​នៅ​លើ​ eBay លើក​ដំបូង​ចាប់​ផ្ដើម​ត្រឹម​តែ ៩៩សេន​(0,99 USD) ប៉ុណ្ណោះ​ហើយ​ការ​ដេញ​ថ្លៃ​នោះ​នឹង​បន្ត​រហូត​ទៅ​ដល់​ថ្ងៃ​ទី​ ១៥ ខែ​សីហា​នេះ។ បច្ចុប្បន្ន​ការ​ដេញ​ថ្លៃ​នោះ​កើន​ឡើង​រហូត​ទៅ​ដល់ ៨០២០០ ដុល្លារ​ហើយ។
មាន​មនុស្ស​ជា​ច្រើន​ ប្រហែល​ជា​យល់​ថា​ Sam Sung កំពុង​តែ​ទាញ​ផល​ចំណេញ​ពី​ Apple តែ​ការ​ពិត​គឺ​គាត់​នឹង​យក​​​ប្រាក់​ដែល​បាន​មក​ពី​ការ​ដេញ​ថ្លៃ​នេះ​​ ប្រគល់​ជូន​ទៅ​អង្គការ​សប្បុរសធម៌​ទាំង​អស់​។ ​​​

LG ​ប្រកាស​ G3 A នៅ​កូរ៉េ​ខាង​ត្បូង​ហើយ

ថ្មីៗ​នេះ​ ​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក LG ដ៏​ធំ​​របស់​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​ម៉ូដែល​ថ្មី​មួយ​ទៀត​បន្ទាប់​ពី​ G3 គឺ​ G3 A ​ដែល​មាន​សមត្ថភាព​​កាន់​តែ​ពិសេស​ជាង​មុខ​។
​ LG G3 A ជា​កំពូល​​ Smartphone ដែល​បាន​បំពាក់​បំពាក់​លក្ខណៈ​សម្បត្តិ​ល្អៗ​និង​គុណ​ភាព​បន្ថែម​លើ​​ G3 ​​​ទៅ​ទៀត​​ដោយ​មាន​អេក្រង់​ទំហំ​ ៥,២ អ៊ីញ​និង​មាន​​សមត្ថភាព​បង្ហាញ​រូបភាព​ក៏​ដូច​ជា​វីដេអូ​ក្នុង​កម្រិត​ 1080p។ បើ​និយាយ​ពី​ការ​លេង​ហ្គេម​ និង​ការ​ប្រើប្រាស់​កម្មវិធី​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ​រឹត​តែ​គ្មាន​បញ្ហា ​ជាមួយ CPU quad-core (Snapdragon 800 SoC) ដែល​មាន​ទំហំ​ល្បឿន​ដល់​ទៅ​ 2.26 GHz។

លើស​ពី​នេះ​វា​បំពាក់​ Ram ទំហំ​ 2GB និង​មាន​អង្គ​ចងចាំ​ 32 GB ហើយ​ជា​ពិសេស​អាច​បន្ថែម​ Memory Card ពី​ក្រៅ​បាន​ទៀត​ផង។​ ចំណែក​កាមេរ៉ា​ក្រោយ​របស់​វា​មាន​ទំហំ​ដល់​ទៅ​ 13 MP ជា​មួយ​បច្ចេកវិទ្យា​ OIS ​ដែល​អាច​ថត​រូប​និង​វីដេអូ​បាន​ច្បាស់​ល្អ​ហើយ​មាន​កម្រិត​ថាមពល​ថ្ម​ 2,160 mAh ព្រម​ទាំង​ដំណើរ​ការ​ជា​មួយ​ Android 4.4 KitKat។
G3 A ផ្ដល់​ជូន​ជា​ជម្រើស​ពីរ​ពណ៌​គឺ​ ស​ និង​ទង់​ដែង​ ប៉ុន្តែ​ប្រភព​មិន​ទាន់​បង្ហាញ​តម្លៃ​នៅ​ឡើយ​ទេ​។ស៊េរី​មួយ​នេះ​មាន​លក់​តែ​ នៅ​កូរ៉េ​ខាង​ត្បូង​​ប៉ុណ្ណោះ៕

មួក​ការពារ​ដ៏​វៃ​ឆ្លាត​ជួយ​ឲ្យ​ការ​បើក​បរ​​​កាន់​តែ​មាន​សុវត្ថិភាព​ខ្ពស់

អ្នក​បើក​បរ​ម៉ូតូ​ជា​ច្រើន​កំពុង​​ព្រួយ​ បារម្ភ​ពី​សុវត្ថិភាព​ក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ​មែន​ទេ? នៅ​ពេល​បើក​បរ​​ម្តងៗ​ត្រូវ​ងាក​ទៅ​ក្រោយ​ឬ​ត្រូវ​មើល​កញ្ចក់​ថា​តើ​​មាន​ ឡាន​ ម៉ូតូ​នៅ​ពី​ក្រោយ​ឬ​អត់​មុន​ពេល​ឆ្លង​ផ្លូវ​។ ដោយ​សារ​តែ​មានការ​លំបាក​បែប​នេះ​ហើយ​ទើប​វិបសាយ​ Indiegogo ​គ្រោង​នឹង​បង្កើត​មួក​ការពារ​វៃ​ឆ្លាត​មួយ​ឈ្មោះ SKULLY។
SKULLY ​នឹង​​បំពាក់​ដោយ​កាមេរ៉ា​នៅ​ពី​ក្រោយ​ និង​ប្រព័ន្ធ GPS​ ដែល​ងាយ​ស្រួល​សម្រាប់​អ្នក​បើកបរ​ក្នុង​ពេល​កំពុង​បើក​បរ។
មួក​ការពារ​ដ៏​វៃ​ឆ្លាត​មួយ​នេះ​មាន​​​​កញ្ចក់​​​សម្រាប់​បង្ហាញ​ព័ត៌មាន​ (heads-up-display) ​ដែល​ប្រើ​សម្រាប់​ទទួល​ព័ត៌មាន​ពី​កាមេរ៉ា​នៅ​ខាង​ក្រោយ​ដោយ​បាន​រួម​ បញ្ចូល​ Microprocessor ដែល​មាន​ល្បឿន​លឿន។​
បច្ចុប្បន្ន ​ វិបសាយ Indiegogo កំពុង​តែ​ប្រមូល​មូលនិធិ​ឲ្យ​គ្រប់​២៥ម៉ឺន​ដុល្លារ​ដើម្បី​ឲ្យ​​គម្រោង​ផលិត ​មួក​ការពារ​ SKULLY ទទួល​បាន​ជោគជ័យ។
លក្ខណៈ​ពិសេស​របស់​ SKULLY៖
- បំពាក់​ដោយ​កាមេរ៉ា​នៅ​ពី​ក្រោយ​ (Ultra wide angle rear-view camera )។
- ទប់​ស្កាត់​ភាព​ស្រអាប់​លើ​កញ្ចក់ ការពារ​ស្នាម​ឆ្កូត និង​ការ​ពារ​ចំណាំង​ផ្លាត​ពន្លឺ។
- មាន​ប្រព័ន្ធ Bluetooth​ និង​អ៊ីនធឺណិត​សម្រាប់​ភ្ជាប់​ទៅ​ Smartphone។
- អាច​កាត់​បន្ថយ​ការ​បែក​ញើស​បាន​ដល់​ទៅ​ ៧០ភាគរយ។
- មាន​ប្រព័ន្ធ​សំឡេង និង​ GPS (Audio/Visual GPS Navigation)។
- អាច​ដោនឡូត​​(Download) ឬ​អាប់ដេត (Update) កម្មវិធី​ថ្មី​សម្រាប់​មុខ​ងារ​មួយ​ចំនួន​នៅ​ក្នុង​ SKULLY។
© Copyright 2015. Website by Way2themes