ក្រុមហ៊ុនផលិតរថយន្តលំដាប់ High
Class គឺ Rolls-Royce
បានប្រកាសម៉ូដែលទី៦របស់ខ្លួនដែលអាចឈានជើងចូលពិភពគុណរថយន្ត
នៅពាក់កណ្ដាលឆ្នាំ ២០១៦។
ស៊េរីមួយនេះត្រូវបានគេដាក់រហស្សនាមថា Rolls-Royce Wraith Drophead
Coupe ប្រភេទ SUV ដែលអាចបើកដំបូលបានវិញម្ដង។
តាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនបានបង្ហាញថាម៉ូដែលជំនាន់ចុង
ក្រោយនេះនឹងនាំមកនូវគុណភាពប្រណិតសម្រាប់ការបើកបរប្រកបដោយ
ផាសុកភាពខ្ពស់ជាងជំនាន់មុនៗទៅទៀត។ លោក Torsten Müller-Ötvös
ដែលជានាយកប្រតិបត្តិក្រុមហ៊ុនបាននិយាយថា
វាអាចក្លាយជាមោទនភាពរបស់ក្រុមហ៊ុនក្នុងការបញ្ចេញរថយន្តប្រភេទ
នេះទៅប្រទេសដែលនិយមចូលចិត្តប្រើរថយន្តលំដាប់ High Class
ឱ្យទាន់ពេលវេលាមិនឱ្យអតិថិជនមានការខកចិត្ត។
លោកក៏បានបន្ថែមទៀតថា Rolls-Royce Wraith
នឹងចាប់ដាក់តាំងបង្ហាញជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ ២០១៦
ហើយព័ត៌មានលំអិតរបស់វាត្រូវបានលាតត្រដាងជាសាធារណៈមិនខាន។
មកទល់សព្វថ្ងៃក្រុមហ៊ុនក៏បានទទួលលទ្ធផលជាផ្លែផ្ការួចទៅហើយ
ចំពោះស៊េរី Ghost និង Phantom ប្រភេទ Sedan មិនថានៅក្នុងស្រុក
និងនៅក្រៅស្រុករួមទាំងកម្ពុជាផងដែរ។
គេរំពឹងថាម៉ូដែលនេះអាចចេញមុនប្រភពចចាមអារ៉ាមមួយឆ្នាំពោលនៅ
ពាក់កណ្ដាលឆ្នាំ ២០១៥ ដើម្បីធ្វើការប្រកួតប្រជែងជាមួយ Bently
ប្រភេទ SUV៕