LG ​ប្រកាស​ G3 A នៅ​កូរ៉េ​ខាង​ត្បូង​ហើយ

ថ្មីៗ​នេះ​ ​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក LG ដ៏​ធំ​​របស់​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​ម៉ូដែល​ថ្មី​មួយ​ទៀត​បន្ទាប់​ពី​ G3 គឺ​ G3 A ​ដែល​មាន​សមត្ថភាព​​កាន់​តែ​ពិសេស​ជាង​មុខ​។
​ LG G3 A ជា​កំពូល​​ Smartphone ដែល​បាន​បំពាក់​បំពាក់​លក្ខណៈ​សម្បត្តិ​ល្អៗ​និង​គុណ​ភាព​បន្ថែម​លើ​​ G3 ​​​ទៅ​ទៀត​​ដោយ​មាន​អេក្រង់​ទំហំ​ ៥,២ អ៊ីញ​និង​មាន​​សមត្ថភាព​បង្ហាញ​រូបភាព​ក៏​ដូច​ជា​វីដេអូ​ក្នុង​កម្រិត​ 1080p។ បើ​និយាយ​ពី​ការ​លេង​ហ្គេម​ និង​ការ​ប្រើប្រាស់​កម្មវិធី​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ​រឹត​តែ​គ្មាន​បញ្ហា ​ជាមួយ CPU quad-core (Snapdragon 800 SoC) ដែល​មាន​ទំហំ​ល្បឿន​ដល់​ទៅ​ 2.26 GHz។

លើស​ពី​នេះ​វា​បំពាក់​ Ram ទំហំ​ 2GB និង​មាន​អង្គ​ចងចាំ​ 32 GB ហើយ​ជា​ពិសេស​អាច​បន្ថែម​ Memory Card ពី​ក្រៅ​បាន​ទៀត​ផង។​ ចំណែក​កាមេរ៉ា​ក្រោយ​របស់​វា​មាន​ទំហំ​ដល់​ទៅ​ 13 MP ជា​មួយ​បច្ចេកវិទ្យា​ OIS ​ដែល​អាច​ថត​រូប​និង​វីដេអូ​បាន​ច្បាស់​ល្អ​ហើយ​មាន​កម្រិត​ថាមពល​ថ្ម​ 2,160 mAh ព្រម​ទាំង​ដំណើរ​ការ​ជា​មួយ​ Android 4.4 KitKat។
G3 A ផ្ដល់​ជូន​ជា​ជម្រើស​ពីរ​ពណ៌​គឺ​ ស​ និង​ទង់​ដែង​ ប៉ុន្តែ​ប្រភព​មិន​ទាន់​បង្ហាញ​តម្លៃ​នៅ​ឡើយ​ទេ​។ស៊េរី​មួយ​នេះ​មាន​លក់​តែ​ នៅ​កូរ៉េ​ខាង​ត្បូង​​ប៉ុណ្ណោះ៕
© Copyright 2015. Website by Way2themes