Showing posts with label match. Show all posts

Dortmund ​ស៊ី ​Bayern Munich ​២-០ ​យប់​មិញ​លើក​ពាន​ German Super Cup​

គ្រាប់​បាល់​ពី​សំណាក់​ខ្សែ​បម្រើ​​ ប្រយុទ្ធ​ជម្រើស​ជាតិ​អាមិននៀ Henrikh Mkhitaryan ក្នុង​នាទី​ទី​២៣​និង​ខ្សែ​ប្រយុទ្ធ ​ជម្រើស​ជាតិ​ហ្គាបុង Pierre-Emerick Aubameyang ក្នុង​នាទី​ទី​៦២ ជួយ​ឱ្យ​ក្រុម Borussia Dortmund ​ផ្ដួល​ Bayern Munich ​២-០ ​នៅ​កីឡដ្ឋាន​ Signal Iduna Park ​របស់​ខ្លួន​ឯង ​លើក​ពាន German Super Cup យក​ង៉ូវហេង​ត្រៀម​បើក​រដូវ​កាល Bundesliga។



គេ ​សង្កេត​ឃើញ​ថា​ Bayern ​យប់​មិញ​​អវត្តមាន​ខ្សែ​បម្រើ​ល្បី​ៗ​ជា​ច្រើន​ដូច​ជា​ Arjen Robben, Franck Ribery, Bastian Schweinsteiger ​និង​ Thiago Alcantara ​ជា​ដើម។ ផ្ទុយ​ទៅ​វិញ​​ឃើញ​មាន​កីឡាករ​ក្មេង​ៗ​​មួយ​ចំនួន​​មាន​មុខ​​ក្នុង​ជម្រើស​ ១១​នាក់​ដំបូង​របស់​លោក​ Pep Guardiola ​ដូច​ជា Pierre-Emile Hojbjerg វ័យ​១៩​ឆ្នាំ​, Sebastian Rode, Juan Bernat វ័យ​២១​ឆ្នាំ​និង​ Gianluca Gaudino​ វ័យ​១៧​ឆ្នាំ ​ខណៈ​ Mario Gotze ​និង​ Philipp Lahm ​អង្គុយ​នៅ​កៅអី​បម្រុង​រហូត​ដល់​តង់​ទី​២​ទើប​មាន​ឱកាស​ចូល​លេង។


ជា ​រឿង​មួយ​ស៊យ​​សម្រាប់​ Bayern ​ដែរ​យប់​មិញ ដោយ​ខ្សែ​បម្រើ​ការពារ​ជម្រើស​ជាតិ​អេស្ប៉ាញ Javier Martinez ​រង​របួស​ជង្គង់​ពេល​យារ​ជើង​ស៊ុត​បាល់​ហើយ​ប៉ះ​ទង្គិច​នឹង​ខ្សែ​ការពារ​ របស់ Dortmund។​
​
 នៅ​ចាំ​បាន​ថា​​កាល​ពី​មួយ​ឆ្នាំ​មុន ​Dortmund ​ផ្ដួល Bayern ៤-២ ​នៅ​​លើ​​វាល​ស្មៅ​នេះ​ក្នុង​ពាន​រង្វាន់​ដូច​គ្នា​នេះ ប៉ុន្តែ​​ Dortmund បែរ​ជា​បញ្ចប់​រដូវ​កាល Bundesliga ​ដោយ​ចាញ់​ពិន្ទុ Bayern ​ដល់​ទៅ​១៩​ពិន្ទុ និង​ថែម​ទាំង​ចាញ់ Bayern ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​​ DFB Pokal Cup (German Cup) ទៀត។ ចុះ​រដូវ​កាល​២០១៤-១៥​នេះ​យ៉ាង​ម៉េច​វិញ?​

ប៉ុណ្ណឹង​នៅ​តែ​ល្អ! U-21 កម្ពុជា ចាញ់​ U-21 ម៉ាឡេស៊ី ប្រផុត​ប្រផើយ ១-០

ក្រុម​​បាល់ទាត់​អាយុ​ក្រោម​២១​ឆ្នាំ​កម្ពុជា​​​មិន​អាច​បន្ត​ស្វែង​រក​ ជ័យជម្នះ​៣​ប្រកួត​ជាប់​គ្នា​បាន​ទេ បន្ទាប់​ពី​ចាញ់​ក្រុម​ម៉ាឡេស៊ី​ដោយ​លទ្ធផល​ប្រផុតប្រផើយ ១-០ ​មុន​នេះ​បន្តិច​​សម្រាប់​​ការ​ប្រកួត​​ទី​៣​របស់​ខ្លួន​នៅ​ពូល B នៃ​ពាន​ស្តេច​ប៊្រុយណេ​ឆ្នាំ​២០១៤។
ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​រវាង​ ក្រុម​ទាំង​ពីរ​មិន​អាច​ទម្លាយ​សំណាញ់​ទី​គ្នា​បាន​ទេ​នៅ​តង់​ទី​មួយ។ លោក​ ឆាំង ពិសិដ្ឋ អ្នក​ចាត់​ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រាប់​ពី​ប្រទេស​ ប៊្រុយណេ​តាម Facebook ថា ​ការ​ប្រកួត​នៅ​តង់​ទី​មួយ​​រវាង​ កម្ពុជា និង ម៉ាឡេស៊ី​ ​​​ដំណើរ​ការ​បាន​​​តែ​២០​នាទី​​​ក៏​ត្រូវ​​​ផ្អាក​ការ​ប្រកួត​​ដោយ​សារ​​ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាល​​ឲ្យ​ពិបាក​ក្នុង​ការ​លេង​នៅ​លើ​ទី​លាន​។ បន្ទាប់​ពី​ផ្អាកបាន​បន្តិច​​ ការ​ប្រកួត​ក៏​បន្ត​ឡើង​វិញ​ដោយ​រាប់​ចាប់​​ពី​នាទី​​ទី២០​ឡើង​វិញ ប៉ុន្តែ​​ក្រុម​ទាំង​ពីរ​មិន​អាច​ទម្លាយ​សំណាញ់​ទី​គ្នា​បាន​ឡ់ើយ​រហូត​ចប់​ តង់​ទី​មួយ។
ចូល​តង់​តង់​ទី​ពីរ​ក្រុម​ទាំង​ពីរ​​បាន​បន្ត​គ្រប់​គ្រង ​បាល់​រៀង​ខ្លួន​ ប៉ុន្តែ​នៅ​តែ​មិន​អាច​ទម្លាយ​សំណាញ់​​ទី​គ្នា​​បាន​​រហូត​ដល់​នាទី​​៦៦ ទើបម៉ាឡេស៊ី​​​បំប៉ោង​សំណាញ់​​របស់​កម្ពុជា​បាន​សម្រេច​ដើម្បី​នាំ​មុខ​១-០។ បន្ទាប់​ពី​គេ​នាំ​មុខ ក្រុម​កម្ពុជា​បាន​ព្យាយាម​វាយ​សម្រុក​យ៉ាង​ខ្លាំង តែ​គ្មាន​សំណាង​ឡើយ។ ចប់​ការ​ប្រកួត​កម្ពុជា​ចាញ់​ម៉ាឡេស៊ី ១-០។
មួយ​ គូ​ទៀត​ ក្រុម​ម្ចាស់​ផ្ទះ​ប៊្រុយណេ​បាន​បន្ថែម​៣​ពិន្ទុ​ទៀត​ហើយ បន្ទាប់​ពី​លត់​ក្រុម​សិង្ហបុរីដោយ​លទ្ធផល ៣-១ ។ ប៊្រុយណេ​បាន​​នាំ​មុខ​២-០ នៅ​តង់​ទី​មួយ ហើយ​ចុង​តង់​ទី​ពីរ​បន្ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទី​បន្ថែម ប៉ុន្តែ​សិង្ហបុរី​អាច​រក​បាន​មួយ​គ្រាប់​ដែរ​នៅ​នាទី​ម៉ោង​បន្ថែម។

តារាង​ចំណាត់​​ថ្នាក់​ពិន្ទុ​ពូល B បណ្តោះ​អាសន្ន​

ល្ងាច​នេះ​កាត់​សេចក្ដី​​ថា កម្ពុជា ឬ ម៉ាឡេស៊ី នឹង​ឈរ​កំពូល​តា​រាង​ពូល B ក្នុង​ពាន​ស្ដេច​ប្រ៊ុយណេ?

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី ១៣ សីហា នេះ​ ការ​ប្រកួត​​ ជម្រុះ​ក្នុង​ពូល B នៃ​ពាន​រង្វាន់ Hassanal Bolkiah Trophy 2014 (HBT) ដែល​រៀបចំ​នៅ​ប្រទេស​ប្រ៊ុយណេ បាន​ឈាន​ដល់​​ប្រកួត​ទី៣ ហើយ​ ដោយ​ក្រុម U21 កម្ពុជា ត្រូវ​ប្រជែង​គ្នា​ជាមួយ​ក្រុម​ម៉ាឡេស៊ី ដណ្ដើម​កៅអី​កំពូល​តារាង​ជា​បន្ត​ទៀត។
បាល់​នឹង​ចាប់​ផ្ដើម​វិញ​នៅ​​ ម៉ោង ៧:១៥ នាទី​ល្ងាច​នេះ​លើ​កីឡដ្ឋាន Track & Field Sports Complex ក្នុង​រាជធានី​បានដារសេរីបេហ្គាវ៉ាន់។
ឆ្លង​កាត់ ២ ប្រកួត​កន្លង​ទៅ​ កម្ពុជា ២ ប្រកួត​ឈ្នះ​ទាំង ២ ពោល​គឺ ឈ្នះ ប្រ៊ុយណេ នៅ​ថ្ងៃ​បើក​ឆាក ១ ទល់ ០ និង​បន្ត​​ឈ្នះ ៣ – ១ លើ​ក្រុម​សិង្ហបុរី មាន ៦ ពិន្ទុ​ក្នុង​ដៃ ឈរ​លើ​កំពូល​តារាង​បណ្ដោះ​អាសន្ន។ ចំណែក​ក្រុម​ម៉ាឡេស៊ី ២ កន្លង​មក​ប្រកួត​ស្មើ ឥណ្ឌូណេស៊ី ០ ទល់ ០ និង ឈ្នះ​វៀតណាម ២ ទល់ ០ មាន ៤ ពិន្ទុ​​ឈរ​ចំណាត់​ថ្នាក់​លេខ២។
ជម្រើស​ដំបូង​របស់​កម្ពុជា កាល​ពី​ឈ្នះ សិង្ហបុរី (រូបថត៖ ឆាំង ពិសិដ្ឋ)
ការ ​ប្រកួត​នេះ​នឹង​អាច​ប្រែប្រួល​កៅអី​កំពូល​តារាង​ករណី​បើ​ក្រុម​កម្ពុជា​ ធ្វេសប្រហែស ប៉ុន្ដែ​ប្រសិន​បើ​ក្រុម​កម្ពុជា អាច​ស្វែង​រក​ជយជម្នះ​លើក​ទី៣ ជាប់​គ្នា​នោះ​នឹង​មាន​ភាគ​រយ​ច្រើន​ក្នុង​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ ផ្ដាច់ព្រ័ត្រ។
តាម​ការ​ឱ្យ​ដឹង​ពី​ លោក​ មាស ចាន់ណា គ្រូ​ជំនួយ​ក្រុម​កម្ពុជា បាន​ប្រាប់ Sabay មក​ពី​ប្រទេស​ប្រ៊ុយណេ​ថា​ ​នៅ​ទីនោះ​គឺ​ល្អ​ទាំង​អស់ ទាំង​ការ​រៀបចំ ហ្វឹកហាត់ ហូបចុក ហើយ​លោក​សម្លឹង​ឃើញ​ថា​កីឡាករ​​កម្ពុជា​ពេល​នេះ​​កំពុង​មាន​ឆន្ទៈ​មោះមុត​ ចង់​ឈ្នះ​ម៉ាឡេស៊ី នៅ​ល្ងាច​នេះ។
ក្រុម​ម៉ាឡេស៊ី (រូបថត៖ វេបសាយ​ផ្លូវការ)
លោក ​បាន​បន្ថែម​​​ពី​ទម្រង់​លេង​របស់​ម៉ាឡេស៊ី​ថា៖ «ខ្ញុំ​គិត​ថា​ទម្រង់​លេង​របស់​ម៉ាឡេស៊ី គ្មាន​អ្វី​ប្លែក​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​​កំពុង​ឆ្ងល់​ថា​​ហេតុ​អ្វី​បាន​ជា​អាច​យក​ឈ្នះ​វៀតណាម ដែល​ជា​ក្រុម​ទើប​មក​ពី​​​ហ្វឹកហាត់​​នៅ​អឺរ៉ុប? ខ្ញុំ​បាន​​មើល​វីដេអូ​​ប្រកួត​របស់​គេ​ហើយ​ គេ​មាន​ឱកាស​តែ ២ ឬ ៣ ដង​ប៉ុណ្ណោះ​តែ​មាន​ប្រសិទ្ធ​ភាព​»។
© Copyright 2015. Website by Way2themes