គ្រាប់បាល់ពីសំណាក់ខ្សែបម្រើ
ប្រយុទ្ធជម្រើសជាតិអាមិននៀ Henrikh Mkhitaryan
ក្នុងនាទីទី២៣និងខ្សែប្រយុទ្ធ ជម្រើសជាតិហ្គាបុង Pierre-Emerick
Aubameyang ក្នុងនាទីទី៦២ ជួយឱ្យក្រុម Borussia Dortmund ផ្ដួល
Bayern Munich ២-០ នៅកីឡដ្ឋាន Signal Iduna Park របស់ខ្លួនឯង
លើកពាន German Super Cup យកង៉ូវហេងត្រៀមបើករដូវកាល Bundesliga។
គេ
សង្កេតឃើញថា Bayern
យប់មិញអវត្តមានខ្សែបម្រើល្បីៗជាច្រើនដូចជា Arjen Robben,
Franck Ribery, Bastian Schweinsteiger និង Thiago Alcantara ជាដើម។
ផ្ទុយទៅវិញឃើញមានកីឡាករក្មេងៗមួយចំនួនមានមុខក្នុងជម្រើស
១១នាក់ដំបូងរបស់លោក Pep Guardiola ដូចជា Pierre-Emile Hojbjerg
វ័យ១៩ឆ្នាំ, Sebastian Rode, Juan Bernat វ័យ២១ឆ្នាំនិង Gianluca
Gaudino វ័យ១៧ឆ្នាំ ខណៈ Mario Gotze និង Philipp Lahm
អង្គុយនៅកៅអីបម្រុងរហូតដល់តង់ទី២ទើបមានឱកាសចូលលេង។
ជា
រឿងមួយស៊យសម្រាប់ Bayern ដែរយប់មិញ
ដោយខ្សែបម្រើការពារជម្រើសជាតិអេស្ប៉ាញ Javier Martinez
រងរបួសជង្គង់ពេលយារជើងស៊ុតបាល់ហើយប៉ះទង្គិចនឹងខ្សែការពារ
របស់ Dortmund។
នៅចាំបានថាកាលពីមួយឆ្នាំមុន Dortmund ផ្ដួល Bayern ៤-២
នៅលើវាលស្មៅនេះក្នុងពានរង្វាន់ដូចគ្នានេះ ប៉ុន្តែ Dortmund
បែរជាបញ្ចប់រដូវកាល Bundesliga ដោយចាញ់ពិន្ទុ Bayern
ដល់ទៅ១៩ពិន្ទុ និងថែមទាំងចាញ់ Bayern ក្នុងវគ្គផ្ដាច់ព្រ័ត្រ
DFB Pokal Cup (German Cup) ទៀត។ ចុះរដូវកាល២០១៤-១៥នេះយ៉ាងម៉េចវិញ?