ការប្រកួតដ៏ស្វិតស្វាញរវាង ក្រុមទាំងពីរមិនអាចទម្លាយសំណាញ់ទីគ្នាបានទេនៅតង់ទីមួយ។ លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាបានប្រាប់ពីប្រទេស ប៊្រុយណេតាម Facebook ថា ការប្រកួតនៅតង់ទីមួយរវាង កម្ពុជា និង ម៉ាឡេស៊ី ដំណើរការបានតែ២០នាទីក៏ត្រូវផ្អាកការប្រកួតដោយសារ មានភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យពិបាកក្នុងការលេងនៅលើទីលាន។ បន្ទាប់ពីផ្អាកបានបន្តិច ការប្រកួតក៏បន្តឡើងវិញដោយរាប់ចាប់ពីនាទីទី២០ឡើងវិញ ប៉ុន្តែក្រុមទាំងពីរមិនអាចទម្លាយសំណាញ់ទីគ្នាបានឡ់ើយរហូតចប់ តង់ទីមួយ។
ចូលតង់តង់ទីពីរក្រុមទាំងពីរបានបន្តគ្រប់គ្រង បាល់រៀងខ្លួន ប៉ុន្តែនៅតែមិនអាចទម្លាយសំណាញ់ទីគ្នាបានរហូតដល់នាទី៦៦ ទើបម៉ាឡេស៊ីបំប៉ោងសំណាញ់របស់កម្ពុជាបានសម្រេចដើម្បីនាំមុខ១-០។ បន្ទាប់ពីគេនាំមុខ ក្រុមកម្ពុជាបានព្យាយាមវាយសម្រុកយ៉ាងខ្លាំង តែគ្មានសំណាងឡើយ។ ចប់ការប្រកួតកម្ពុជាចាញ់ម៉ាឡេស៊ី ១-០។
មួយ គូទៀត ក្រុមម្ចាស់ផ្ទះប៊្រុយណេបានបន្ថែម៣ពិន្ទុទៀតហើយ បន្ទាប់ពីលត់ក្រុមសិង្ហបុរីដោយលទ្ធផល ៣-១ ។ ប៊្រុយណេបាននាំមុខ២-០ នៅតង់ទីមួយ ហើយចុងតង់ទីពីរបន្ថែមមួយគ្រាប់ទៀតនៅនាទីបន្ថែម ប៉ុន្តែសិង្ហបុរីអាចរកបានមួយគ្រាប់ដែរនៅនាទីម៉ោងបន្ថែម។
តារាងចំណាត់ថ្នាក់ពិន្ទុពូល B បណ្តោះអាសន្ន