ចំណាត់ថ្នាក់ក្រុមបាល់ទាត់ជម្រើសជាតិ
របស់ប្រទេសនីមួយៗ ដែលជាសមាជិករបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ
(FIFA) បានចេញជាផ្លូវការហើយសម្រាប់ខែសីហា នៅថ្ងៃទី ១៤ សីហា
ឆ្នាំ ២០១៤ នេះ ស្របពេលដែលក្រុមកម្ពុជា បន្តធ្លាក់ចុះដល់លេខ២០១ ដែលជាចំណាត់ថ្នាក់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
ចំណាត់ប្រទេសប្រចាំតំបន់អាស៊ាន
ក្នុង
ចំណោមបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍កម្ពុជាស្ថិតនៅក្រោមគេបំផុត
ហើយខែនេះធ្លាក់ចុះ១លេខទៀត ខណៈដែលខែមុនលេខ២០០។
ចំណែកប្រទេសប៊្រុយណេ និងទីម័រខាងកើត ឈរលេខ១៩៣ដូចគ្នា និង
ធ្លាក់ចុះ១លេខដូចគ្នា។ ក្រុមឡាវ លេខធ្លាក់ចុះពីរលេខដល់១៧២
រីឯមីយ៉ាន់ម៉ា ឈរ១៦០ដដែល ស្របពេលដែលប្រទេសថៃ នៅទ្រឹងលេខ ១៥៧។
ងាកទៅក្រុមម៉ាឡេស៊ី ធ្លាក់ចុះ៤លេខមកដល់១៥៥
ដោយឡែកឥណ្ឌូណេស៊ីនៅនឹង១៥៣។ សិង្ហបុរីឡើងពីរលេខទៅ១៥២
វៀតណាមធ្លាក់ចុះ១០លេខមកដល់១៣៩ និងហ្វីលីពីនឈរ១២៨ដដែល។
ចំណែក
ក្រុមចំណាត់ថ្នាក់លេខ១ កំពូលតារាងនៅតែជាអាល្លឺម៉ង់
ដេញតាមពីក្រោយដោយលេខពីរអាហ្សង់ទីន លេខ៣ហូឡង់ លេខ ៤ កូឡុំប៊ី,
លេខ ៥ បែលហ្ស៊ិក, លេខ ៦ អ៊ុយរុយហ្គាយ, លេខ៧ អេស្ប៉ាញ, លេខ៧ ស្ទួន,
ប្រេស៊ីល, លេខ ៩ ស្វីស និង លេខ ១០ បារាំង៕