ធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា
(BIDC) សម្រេចឧបត្ថម្ភប្រាក់ចំនួន ២,០០០ ដុល្លារសហរដ្ឋអាមេរិក
សម្រាប់ប្រកួតណាដែលក្រុមជម្រើសជាតិកម្ពុជាយុវជនក្រោមអាយុ២១ឆ្នាំ (U21) ឈ្នះ នៅយុទ្ធនាការប្រកួតពានរង្វាន់ Hassanal Bolkiah Trophy 2014 (HBT) ដែលរៀបចំនៅប្រទេសប្រ៊ុយណេ។
ក្រុមជម្រើសជាតិ U-21 ឆ្នាំរបស់កម្ពុជា មុនចេញទៅប្រកួត
នេះ
បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
(FFC) ចុះថ្ងៃទី ១៣ សីហា ម្សិលមិញ។
ការឧបត្ថម្ភនេះគឺធ្វើឡើងដើម្បីលើកទឹកចិត្តដល់ក្រុម U21 កម្ពុជា
ឱ្យកាន់តែកក់ក្ដៅនៅលើឆាកអន្តរជាតិ។
HBT 2014
មានក្រុមចំនួន ១១ មកពីប្រទេសក្នុងតំបន់អាស៊ានចូលរួម ដោយចែកជា ២
ពូល ហើយចាប់ប្រកួតតាំងពីថ្ងៃទី ៨ ដល់ ២៣ សីហា ឆ្នាំ ២០១៤ ខណៈកម្ពុជា
ស្ថិតនៅពូល B ជាមួយក្រុម ម្ចាស់ផ្ទះប្រ៊ុយណេ, វៀតណាម. ម៉ាឡេស៊ី,
សិង្ហបុរី, ឥណ្ឌូណេស៊ី។ក្រុមកម្ពុជា បានប្រកួតឈ្នះពីរលើកជាប់គ្នាក្នុងប្រកួតដំបូងដោយ ឈ្នះប្រ៊ុយណេ ១ -០ និង បន្តឈ្នះក្រុមសិង្ហបុរី ៣ -១។ ចំណែកប្រកួតចុងក្រោយចាញ់ ម៉ាឡេស៊ី ១ ទល់ ០។ ដូច្នេះគិតត្រឹមពេលនេះធនាគារ BIDC ត្រូវចំណាយប្រាក់ ៤ ពាន់ដុល្លារហើយសម្រាប់ត្រៀមឱ្យក្រុម U21 កម្ពុជា។
សម្រាប់ប្រកួតបន្ទាប់
កម្ពុជា ត្រូវបន្តប្រកួតជម្រុះក្នុងពូល ដោយប៉ះក្រុមឥណ្ឌូណេស៊ី
នៅថ្ងៃទី ១៦ សីហា និង ប៉ះក្រុមវៀតណាម នៅថ្ងៃទី ១៨ សីហា ខាងមុខ។
ប្រសិនបើក្រុមកម្ពុជាឈរជាក្រុមខ្លាំង២ ក្នុងតារាងពូល B
នោះនឹងមានឱកាសឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាបន្តទៀត៕