កីឡាករ Cristiano Ronaldo
មានក្ដីសង្ឃឹមថាក្លិបបាល់ទាត់នៅប្រទេសអង់គ្លេសអាចប្រជែងយកពាន
ធំជាងគេប្រចាំទ្វីបអឺរ៉ុប UEFA Champions League បាន
ប៉ុន្តែមិនមែនមានន័យថាអាចឈ្នះក្រុមការពារតំណែងជើងឯកចាស់ Real
Madrid នោះទេ។
ម្ចាស់
ពានរង្វាន់ FIFA Ballon d’Or 2013
បាននិយាយនៅពេលធ្វើបទសម្ភាសន៍ថា៖
“ក្លិបនៅប្រទេសអង់គ្លេសមិនអន់ទេរដូវកាលនេះ។
ដូចដែលយើងឃើញហើយថាមុនបើករដូវកាលនេះក្រុមរបស់ពួកគេទិញកីឡាករ
ថ្មីៗច្រើនណាស់សុទ្ធតែកីឡាករល្អៗពោរពេញដោយបទពិសោធន៍
ដូច្នេះយើងនឹងចាំមើលថាពួកគេលេងបានល្អប៉ុនណា។ ប៉ុន្តែ Real
Madrid នៅតែជាក្លិបខ្លាំងជាងគេ
ខ្ញុំសប្បាយចិត្តណាស់ពេលក្លិបរបស់ខ្ញុំទទួលបានសមាជិកថ្មីមក
បំពេញចន្លោះប្រហោងក្លិបមានដូចជា James Rodriguez, Toni Kroos និង
Keylor Navas។ នេះមានន័យថាយើងនឹងរឹតតែខ្លាំងជាងមុន
យើងនឹងព្យាយាមហ្វឹកហាត់ថែមទៀតដើម្បីអាចលើកពានបានច្រើនរដូវកាល
នេះ”។
ចុចអាន៖ ដឹងថាឥឡូវកីឡាករ១០រូបណាមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់?
អតីត
កីឡាកររបស់ Man Utd រូបនេះបានបន្ថែមទៀតថា៖
“កាលប្រកួតជាមួយក្រុម Sevilla
ខ្ញុំឃើញសមាជិកក្រុមលេងបានល្អខ្លាំងណាស់ជាពិសេសកីឡាករ Gareth
Bale។ Bale ជាកីឡាករលេងល្អខ្លាំងណាស់
គាត់លេងយល់ចិត្តមិត្តរួមក្រុមជាពិសេសខ្ញុំតែម្ដង។
គាត់លេងដឹងតាក់ទិច(tactic)ខ្ញុំហើយខ្ញុំក៏ដឹងពីគាត់
យើងលេងជាមួយគ្នាបានយ៉ាងល្អឥតខ្ចោះ
ខ្ញុំស្រលាញ់របៀបលេងបែបនេះណាស់”។
ក្លិប
នៅអង់គ្លេសដែលបានលេងក្នុងវគ្គចែកពូលក្នុងពាន Champions League
ស្វ័យប្រវត្តិមានដូចជា Machester City, Chelsea និង Liverpool
ខណៈក្រុម Arsenal ត្រូវលេងជម្រុះសិនជាមួយក្លិប Besiktas
របស់ប្រទេសទួរគីមុនបានទៅវគ្គចែកពូល៕