ការប្រកួតប្រណាំងរថយន្ត និង ម៉ូតូ ឆ្លងកាត់ឧបសគ្គជើងឯកអាស៊ីឆ្នាំ២០១៤
(Asia Cross Country Rally 2014) ដែលរៀបចំតាំងពីថ្ងៃទី ៩ សីហា
មកបានចេញដំណើរពីទីក្រុងប៉ាតាយ៉ា
ប្រទេសថៃហើយសំដៅមកកាន់ច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត
បន្តចួលដល់ខេត្តបន្ទាយមានជ័យ, សៀមរាប, បាត់ដំបង។
ការ
ប្រកួតនឹងបន្តធ្វើដំណើរឆ្លងកាត់ខេត្តពោធិ៍សាត់, កំពង់ឆ្នាំង,
កំពង់ស្ពឺ និង មកដល់រាជធានីភ្នំពេញ នៅថ្ងៃទី ១៥ សីហា ស្អែកនេះ។
Asia
Cross Country Rally 2014 មានរថយន្តចូលរួមប្រមាណ ៧៥ រថយន្ត និង ម៉ូតូ
១៦ គ្រឿង ដែលមានក្រុមការងារនិងកីឡាករចំនួន ២៩១ នាក់
មកពីបណ្ដាប្រទេសមួយចំនួនតាមតំបន់អាស៊ីដូចជា ជប៉ុន, ថៃ,
កូរ៉េខាងត្បូង, ហុល្លង់, ស៊ុយអែត, កោះតៃវ៉ាន់ និង កម្ពុជា។ សម្រាប់កម្ពុជា
បានបញ្ជូនកីឡាករប្រណាំងម៉ូតូចំនួន ៣ គ្រឿង និង រថយន្តមួយគ្រឿង។ខាងក្រោមជារូបភាពខ្លះៗ នៃការប្រកួតប្រជែងនៅឆ្នាំនេះលើដងផ្លូវចម្ងាយប្រមាណជាង ២០០០ គីឡូម៉ែត្រ៖