គិតត្រឹមរសៀលថ្ងៃទី ១៣ សីហា នេះ ការប្រកួត ជម្រុះក្នុងពូល B នៃពានរង្វាន់ Hassanal Bolkiah Trophy 2014
(HBT) ដែលរៀបចំនៅប្រទេសប្រ៊ុយណេ បានឈានដល់ប្រកួតទី៣ ហើយ
ដោយក្រុម U21 កម្ពុជា ត្រូវប្រជែងគ្នាជាមួយក្រុមម៉ាឡេស៊ី
ដណ្ដើមកៅអីកំពូលតារាងជាបន្តទៀត។
បាល់នឹងចាប់ផ្ដើមវិញនៅ
ម៉ោង ៧:១៥ នាទីល្ងាចនេះលើកីឡដ្ឋាន Track & Field Sports Complex
ក្នុងរាជធានីបានដារសេរីបេហ្គាវ៉ាន់។ឆ្លងកាត់ ២ ប្រកួតកន្លងទៅ កម្ពុជា ២ ប្រកួតឈ្នះទាំង ២ ពោលគឺ ឈ្នះ ប្រ៊ុយណេ នៅថ្ងៃបើកឆាក ១ ទល់ ០ និងបន្តឈ្នះ ៣ – ១ លើក្រុមសិង្ហបុរី មាន ៦ ពិន្ទុក្នុងដៃ ឈរលើកំពូលតារាងបណ្ដោះអាសន្ន។ ចំណែកក្រុមម៉ាឡេស៊ី ២ កន្លងមកប្រកួតស្មើ ឥណ្ឌូណេស៊ី ០ ទល់ ០ និង ឈ្នះវៀតណាម ២ ទល់ ០ មាន ៤ ពិន្ទុឈរចំណាត់ថ្នាក់លេខ២។
ជម្រើសដំបូងរបស់កម្ពុជា កាលពីឈ្នះ សិង្ហបុរី (រូបថត៖ ឆាំង ពិសិដ្ឋ)
ការ
ប្រកួតនេះនឹងអាចប្រែប្រួលកៅអីកំពូលតារាងករណីបើក្រុមកម្ពុជា
ធ្វេសប្រហែស ប៉ុន្ដែប្រសិនបើក្រុមកម្ពុជា អាចស្វែងរកជយជម្នះលើកទី៣
ជាប់គ្នានោះនឹងមានភាគរយច្រើនក្នុងឡើងទៅប្រកួតវគ្គពាក់កណ្ដាល
ផ្ដាច់ព្រ័ត្រ។
តាមការឱ្យដឹងពី
លោក មាស ចាន់ណា គ្រូជំនួយក្រុមកម្ពុជា បានប្រាប់ Sabay
មកពីប្រទេសប្រ៊ុយណេថា នៅទីនោះគឺល្អទាំងអស់ ទាំងការរៀបចំ
ហ្វឹកហាត់ ហូបចុក
ហើយលោកសម្លឹងឃើញថាកីឡាករកម្ពុជាពេលនេះកំពុងមានឆន្ទៈមោះមុត
ចង់ឈ្នះម៉ាឡេស៊ី នៅល្ងាចនេះ។
ក្រុមម៉ាឡេស៊ី (រូបថត៖ វេបសាយផ្លូវការ)
លោក
បានបន្ថែមពីទម្រង់លេងរបស់ម៉ាឡេស៊ីថា៖
«ខ្ញុំគិតថាទម្រង់លេងរបស់ម៉ាឡេស៊ី គ្មានអ្វីប្លែកនោះទេ
ប៉ុន្តែខ្ញុំកំពុងឆ្ងល់ថាហេតុអ្វីបានជាអាចយកឈ្នះវៀតណាម
ដែលជាក្រុមទើបមកពីហ្វឹកហាត់នៅអឺរ៉ុប?
ខ្ញុំបានមើលវីដេអូប្រកួតរបស់គេហើយ គេមានឱកាសតែ ២ ឬ ៣
ដងប៉ុណ្ណោះតែមានប្រសិទ្ធភាព»។