មកដល់ពេលនេះ អង្គការសុខភាពពិភពលោកបានប្រកាសថា មេរោគអេបូឡាឆក់យកជីវិតមនុស្សអស់ ១.០១៣នាក់ហើយនៅអាហ្វ្រិកខាងលិច។ ចំណែកឯចំនួនអ្នកឆ្លងមេរោគដ៏កាចសាហាវមួយនេះ បានកើនឡើងរហូតដល់ ១.៨៤៨ករណី។
រដ្ឋាភិបាល
លីបេរីយ៉ាបាននិយាយថា ប្រទេសខ្លួននឹងទទួលបានវ៉ាក់សាំង
មកព្យាបាលប្រជាជនដែលកំពុងផ្ទុកមេរោគអេបូឡាក្នុងសប្ដាហ៍នេះ។
ការអះអាងនេះ បន្ទាប់ពីលោក Ellen Johnson Sirleaf
ប្រធានាធិបតីនៃប្រទេសដែលរងគ្រោះដ៏ធ្ងន់ធ្ងរខ្លាំងជាងគេមួយ
នេះស្នើសុំជំនួយពីសហរដ្ឋអាមេរិក។
ក្រុមហ៊ុនដែលផលិតវ៉ាក់សាំងបានឲ្យដឹងថា
ការផ្គត់ផ្គង់នេះនឹងធ្វើឡើងជាបន្ទាន់បន្ទាប់ពីបញ្ជូនទៅដល់
តំបន់ដែលរងការវាយប្រហារដោយមេរោគ ដោយគ្មានការគិតប្រាក់ឡើយ។ ប៉ុន្តែវ៉ាក់សាំងនេះ ទើបតែបានសាកល្បងទៅលើសត្វស្វាប៉ុណ្ណោះ ដោយមិនទាន់មានការវាយតម្លៃលើសុវត្ថិភាពចំពោះមនុស្សនៅឡើយទេ៕
ផែនទីបង្ហាញពីតំបន់ដែលរងគ្រោះដោយសារអេបូឡា