ការប្រកួតដណ្ដើមពានរង្វាន់ UEFA
Super Cup ឆ្នាំ២០១៤រវាងក្រុម Real Madrid និង Sevilla
បញ្ចប់ទៅដោយលទ្ធផល២-០ ដែល២គ្រាប់របស់ក្រុមម្ចាស់ជើងឯក UEFA
Champions League រកបានដោយកីឡាករ Cristiano Ronaldo។
ការប្រកួត
ចាប់ផ្ដើមនៅទីក្រុង Cardiff ប្រទេសវេល ខាងក្រុមស្ដេចស Real
Madrid មានឧកាសច្រើនជាងខាងក្រុមម្ចាស់ជើងឯក Europa League
ប៉ុន្តែ
មិនទាន់អាចរកគ្រាប់បាល់បានរហូតដល់នាទីទី៣០ទើបខ្សែប្រយុទ្ធ
ជម្រើសជាតិព័រទុយហ្គាល់ស៊ុតចូលបានមួយគ្រាប់នាំមុខរហូតចប់តង់ទី
១។ ចូលដល់តង់ទី២ក្រុម Real
នៅតែបន្តវាយសម្រុករហូតរកបានមួយគ្រាប់ទៀតនៅនាទីទី៥០ដោយ
កីឡាករ CR7 ដដែល។
កីឡាករ
ចំណូលថ្មី James Rodriguez និង Toni Kroos
មិនអាចរកគ្រាប់បានទេក្នុងការប្រកួតនេះ ប៉ុន្តែលោក Carlo
Ancelotti និយាយក្រោយចប់ការប្រកួតថា៖
“ពួកគេលេងសហការគ្នាបានល្អណាស់
ទោះមិនមានពេលហ្វឹកហាត់គ្រប់គ្រាន់។
ក្រុមយើងនឹងខ្លាំងជាងមុនហើយកីឡាករម្នាក់ៗសុទ្ធតែមានឱកាសរៀង
ៗខ្លួនក្នុងការរកគ្រាប់បាល់។
ខ្ញុំសង្ឃឹមថាទៅថ្ងៃខាងមុខយើងនឹងអាចលើកពានបានច្រើន”។
បូក
បន្ថែមទាំង២គ្រាប់យប់មិញ កីឡាករម្ចាស់ពានរង្វាន់ Ballon d’Or
២០០៨និង២០១៣ ស៊ុតចូលក្រុម Sevilla
១៨គ្រាប់គិតចាប់តាំងពីមកដល់ក្រុម Real Madrid ឆ្នាំ២០០៩៕