ក្នុងដំណើរចូលរួមកិច្ចប្រជុំដ៏ធំប្រចាំឆ្នាំមួយដែលរៀបចំឡើង
ដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន
ស្ថិតក្នុងប្រទេសភូមា ជាមួយមន្ត្រីពាក់ព័ន្ធប៉ុន្មាននាក់ទៀត
លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក John Kerry
ស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយដ៏ប្រណីតមួយទាំងមិនដឹងខ្លួនថា
ម្ចាស់សណ្ឋាគារល្អឆើតនោះមានឈ្មោះក្នុងបញ្ជីខ្មៅរបស់អាមេរិកនៅ
ឡើយ។
លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក John Kerry (រូបថត៖ AP)
បន្ទាប់
ពីចំណាយពេលស្នាក់នៅមួយយប់
កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ
ប្រភពចេញពីក្រុមហ៊ុនបារាំងគ្រប់គ្រងអចលនទ្រព្យ Accor SA Group
ប្រចាំភូមា ឲ្យដឹងថា ម្ចាស់សណ្ឋាគារបែបស៊ីវិល័យNaypyidaw’s Lake
Garden សញ្ជាតិភូមា លោក Zaw Zaw មានឈ្មោះមិនល្អ
និងស្ថិតក្នុងបញ្ជីខ្មៅរបស់អាមេរិកនៅឡើយ
ក្រោយពីការស៊ើបអង្កេតដ៏ល្អិតល្អន់បញ្ជាក់យ៉ាងច្បាស់ថា
ពាណិជ្ជករប្រាក់វាល់លានរូបនេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹង
មេដឹកនាំយោធាភូមា។
Wall Street Journal
ឯណេះវិញក៏បានចេញផ្សាយថា សណ្ឋាគារលំដាប់ផ្កាយ Naypyidaw’s Lake
Garden ដែលលោក John Kerry
ស្នាក់នៅគ្រាន់តែជាកូនជំនួញតូចមួយប៉ុណ្ណោះរបស់ពាណិជ្ជករZaw។
ប្រភពដដែលអះអាងបន្តថា អ្នកបោះទុនរាប់ពាន់លានដុល្លាររូបនេះ
ជាឈ្មួញធំ និងល្បីឈ្មោះនៅភូមា។ គេមាន ភាគហ៊ុន និងជាម្ចាស់
លើក្រុមហ៊ុនធំៗ មិនតិចជាង
២០០ទេ។
លោកJohn Kerry ក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន កាលពី ២០១៣
យ៉ាង
ណាមិញ រដ្ឋមន្ត្រីការបរទេសរូបនេះ មិនបានបញ្ជាក់ពីទម្ងន់
និងលក្ខខណ្ឌដាក់ទោសលើពាណិជ្ជករគាំទ្ររបបដឹកនាំនយោបាយផ្ដាច់ការ
Zaw (គាំទ្រលោក ថេនសេន) ដែលជាប់ក្នុងបញ្ជីខ្មៅរបស់អាមេរិក
ថាអាចនឹងទទួលពិន័យ ឬទោសទណ្ឌកម្រិតណានោះទេ។
About Unknown
Lorem ipsum dolor sit amet, consectetur adipiscing elit. Morbi adipiscing augue quis augue egestas, sed gravida diam viverra. Ut vehicula quis nisi consequat rutrum.