ក្បួនរថយន្តដឹកជំនួយមនុស្សធម៌
២៨០ គ្រឿងរបស់រុស្ស៊ី
ដែលកំពុងធ្វើដំណើរទៅជួយសង្គ្រោះប្រជាជននៅភាគខាងកើតប្រទេស
អ៊ុយក្រែន
បានជាប់គាំងដោយសារប្រទេសកំពុងមានវិបត្តិជាមួយពួកឧទ្ទាមមួយនេះ
បានរារាំង។ អ៊ុយក្រែនបាននិយាយថា
នឹងមិនអនុញ្ញាតឲ្យបេសកកម្មរបស់រុស្សីនេះចូលទៅក្នុងដែនដីខ្លួន
ទេ ដោយសារវាគ្មានកិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមអន្តរជាតិ
ហើយអាចជាប្រតិបត្តិការយោធាសម្ងាត់ណាមួយ។
ការ
រាំងស្ទះនេះ
គឺដោយសាររដ្ឋាភិបាលអ៊ុយក្រែនមានការព្រួយបារម្ភចំពោះរុស្ស៊ី
ដែលអាចបង្កប់គំនិតឈ្លានពានណាមួយនៅក្នុងបេសកកម្មទ្រង់ទ្រាយធំ
នេះ។ អ៊ុយក្រែនមានការសង្ស័យថា រុស្ស៊ីអាចយកឱកាសនេះ
ដើម្បីបញ្ជូនទ័ព
ឬសព្វាវុធចូលទៅក្នុងទឹកដីដែលកំពុងកាន់កាប់ដោយពួកឧទ្ទាមបំបែក
រដ្ឋ។
ក្បួន
រថយន្តទាំងអស់នឹងត្រូវបានបញ្ឈប់ត្រឹមព្រំដែន
ហើយធ្វើការផ្ទេរទៅកាន់មធ្យោបាយផ្សេងទៀតរបស់អ៊ុយក្រែនវិញ
ដោយមិនអនុញ្ញាតឲ្យដឹកចូលដោយផ្ទាល់ទេ។ រថយន្តទាំងនោះ
មានដឹកចំណីអាហារ និងថ្នាំពេទ្យ ធ្វើដំណើរចេញពីទីក្រុង
Naro-Fomins ប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារ
ក្នុងទិសដៅចូលទៅភាគខាងកើតប្រទេសអ៊ុយក្រែន។ បេសកកម្មនេះកើតឡើង
បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងភាគីទាំងពីរកាលពីថ្ងៃចន្ទ
អនុញ្ញាតឲ្យកាកបាទក្រហមចូលទៅជួយសង្គ្រោះប្រជាជននៅភាគខាងកើត
អ៊ុយក្រែន ដែលរងគ្រោះខ្លាំងដោយសារការវាយប្រយុទ្ធគ្នា។
មេដឹកនាំ
ប្រទេសមហាអំណាចសេរីផ្សេងៗ ដូចជាសហរដ្ឋអាមេរិក បារាំង
និងអូស្ត្រាលីបានសម្ដែងការព្រួយបារម្ភថា
រដ្ឋាភិបាលទីក្រុងមូស្គូអាចនឹងមានបង្កប់គំនិតអាក្រក់នៅក្នុង
បេសកកម្មនេះ ដោយយកលេសចូលជួយប្រជាជនអ៊ុយក្រែន
តែបែរជាទៅជួយក្រុមឧទ្ទាមបំបែករដ្ឋទៅវិញ៕