ក្លិបបាល់ទាត់ Manchester United
ត្រៀមលុយ៨០លានផោន(១៣៤លានដុល្លារ)បន្ថែមទៀតឲ្យលោក Louis van
Gaal សម្រាប់បន្តទិញកីឡាករមកពង្រឹងក្រុមក្នុងរដូវកាលនេះ។
ក្រុមបិសាចក្រហមមានសង្ឃឹមថាកីឡាករខ្សែប្រយុទ្ធស្លាបរបស់ Real Madrid, Angel Di Maria
អាចនឹងមក Old Trafford
ក្នុងតម្លៃខ្លួន៥០លានផោន(៨៤លានដុល្លារ)
ខណៈខ្សែការពារជម្រើសជាតិអាហ្សង់ទីន Marcos Rojo
និងខ្សែការពារជម្រើសជាតិហុល្លង់ Daley Blind
សុទ្ធតែនៅក្នុងរ៉ាដារបស់លោក Van Gaal ដែរ។
Angel Di Maria
អនុប្រធាន
ប្រតិបត្តិក្លិប Man Utd លោក Ed Woodward
បានទៅមើលការប្រកួតផ្ទាល់រវាងក្រុម Real Madrid និង Sevilla
ក្នុងពានរង្វាន់ UEFA Supper Cup នៅទីក្រុង Cardiff
ប្រទេសវេលយប់មិញ។
បន្ទាប់ពីការប្រកួតចប់លោកក៏បាននិយាយជាមួយលោក Carlo Ancelotti
ពីអនាគតរបស់ខ្សែប្រយុទ្ធស្លាបជម្រើសជាតិអាហ្សង់ទីនដែលក្លិបរបស់
លោកចង់បានជាយូរណាស់មកហើយ។ អតីតសមាជិកក្លិប Benifca
វ័យ២៦ឆ្នាំរូបនេះត្រូវបានក្លិបម្ចាស់ពានរង្វាន់ International
Champions Cup 2014 ចង់បានតាំងពីសម័យលោក Sir Alex Ferguson និង
Divid Moyes នៅម៉្លេះប៉ុន្តែតាមទិញមិនបាន។
ទើបមកដល់ពេលនេះតម្លៃខ្លួន៥០លានផោនដែលក្លិប Paris Saint German
និយាយថាថ្លៃនោះក៏អ្នកចាត់ការក្រុមបិសាចក្រហមហ៊ានឲ្យដែរ
សំខាន់ Real Madrid លក់ឫអត់។ កីឡាករដែលលោក Van Gaal
ចាត់ទុកជាខ្សែប្រយុទ្ធស្លាបល្អបំផុតម្នាក់របស់ពិភពលោករូបនេះ
មិនបានចូលលេងទេក្នុងជ័យជម្នះ២-០របស់ក្រុមស្ដេចសយប់មិញ
ដោយបានត្រឹមអង្គុយកៅអីបម្រុងមើលមិត្តរួមក្រុមថ្មី James
Rodriguez លេងលើទីលាន។
Marcos Rojo (លេខ១៦)
ដោយ
ឡែក កីឡាករ Rojo បដិសេធហ្វឹកហាត់ជាមួយក្លិប Sporting Lisbon
កាលពីម្សិលមិញនិងសុំចាកចេញពីក្លិបនេះ ស្របពេលដែល Man Utd
កំពុងចង់បានស្រាប់។ ចំណែកកីឡាករ Daley Blind
ដែលជាអតីតកូនសិស្សលោក Van Gaal នៅ World Cup 2014 វិញ ក្លិប Ajax
បានដាក់តម្លៃលក់ហើយគឺ១៥លានផោន ប៉ុន្តែលោក Van Gaal
មានអ្នកប្រជែងមួយទៀតគឺក្លិប Barcelona៕
Daley Blind (អាវខៀវ)