អ្នកថតរូបម្នាក់
បានប្រថុយជីវិតចូលថតយកទិដ្ឋភាពដល់ក្នុងផ្ទះដែលផ្ទុកអ្នកជំងឺ
អេបូឡា ដ៏សាហាវនៅប្រទេសលីបេរីយ៉ា ក្នុងតំបន់អាហ្រ្វិកខាងលិច។
អ្នកថតរូបដែលជាបុគ្គលិករបស់ Getty Images រូបនេះ មានឈ្មោះថា
John Moore។
រូប
ខាងក្រោម
នឹងបង្ហាញឲ្យប្រិយមិត្តបានដឹងពីទុក្ខលំបាករបស់ក្រុមគ្រួសារដែល
មានសមាជិកឆ្លងជំងឺអេបូឡា
ហើយត្រូវបានគេដាក់ឲ្យរស់នៅក្នុងផ្ទះដាច់ដោយឡែកពីគេ។
ដូចឃើញក្នុងរូបដ៏រន្ធត់ខាងក្រោមស្រាប់ បុរសម្នាក់បានដេកដួល
ខណៈប្រពន្ធរបស់ខ្លួនបានត្រឹមតែឈរឱបក្បាលគួរឲ្យសង្វេគ
ប៉ុណ្ណោះ។
ទិន្នន័យចុងក្រោយរបស់
អង្គការសុខភាពពិភពលោក (WHO)
បានបង្ហាញថាចំនួនអ្នកស្លាប់ដោយមេរោគអេបូឡា បានកើនឡើងដល់ ១០៦៩
នាក់ហើយ ខណៈអ្នកឆ្លងក៏បន្តកើនឡើងរហូតផងដែរ៕