កីឡាករ Per Mertesacker
បានប្រកាសលាឈប់ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ហើយក្នុងថ្ងៃសៅនេះ
ត្រឹមវ័យតែ២៩ឆ្នាំប៉ុណ្ណោះដោយសារកីឡាកររូបនេះចង់មានពេលវេលា
លេងនៅក្លិបអាជីពឱ្យគ្រប់គ្រាន់។
ខ្សែ
ការពារកណ្ដាលដែលលេងឱ្យជម្រើសជាតិអស់រយៈពេល១០ឆ្នាំមកហើយនេះ
បាននិយាយទៅកាន់កាសែត Suddeutsche Zeitung របស់អាល្លឺម៉ង់ថា៖
“ការឈ្នះពានរង្វាន់ World Cup 2014
ជាមួយក្រុមជម្រើសជាតិធ្វើឱ្យខ្ញុំសប្បាយចិត្តណាស់
ប៉ុន្តែនេះក៏គួរតែដល់ពេលខ្ញុំត្រូវចាកចេញសម្រាប់ឱ្យអ្នកជំនាន់
ក្រោយលេងម្ដងដែរ។
ខ្ញុំចង់ឈ្នះពានរង្វាន់ឱ្យបានច្រើនជាមួយក្លិបអាជីព(Arsenal)
ដូច្នេះខ្ញុំត្រូវតែប្រើពេលវេលាច្រើនជាមួយសមាជិកនៅក្នុងក្រុម
ដើម្បីហ្វឹកហាត់។
យើងដឹងហើយក្លិបនៅប្រទេសអង់គ្លេសមួយៗខ្លាំងៗណាស់អីចឹងបើចង់
ឈ្នះពួកគេ យើងត្រូវតែតាំងអារម្មណ៍មិនត្រូវគិតពីជម្រើសជាតិទេ។
កីឡាករក្មេងៗរបស់អាល្លឺម៉ង់លេងបានល្អណាស់
ដូច្នេះការចាកចេញរបស់ខ្ញុំនឹងមិនមានបញ្ហាទេប្រហែលរឹតតែធ្វើ
ឱ្យក្រុមជម្រើសជាតិកាន់តែខ្លាំងជាងមុនទៀតក៏ថាបាន។
ខ្ញុំសូមអរគុណដល់សមាជិកក្រុមជម្រើសជាតិទាំងអស់ដែលតែងលើក
ទឹកចិត្តខ្ញុំ ហើយសូមជូនពរឱ្យពួកគេសំណាងល្អគ្រប់ពេលវេលា”។
កីឡាករ
ដែលផ្ទេរពី Werder Bremen មកលេងឱ្យក្លិប Arsenal
តាំងពីឆ្នាំ២០១១រូបនេះចូលលេងឱ្យជម្រើសជាតិអាល្លឺម៉ង់បាន១០៤
ដងនិងរកគ្រាប់បាល់បាន៤គ្រាប់។ អតីតយុវជនក្លិប Hannover
របស់ប្រទេសអាល្លឺម៉ង់ជាបេក្ខភាពទី៣ហើយដែលលាឈប់ពីជម្រើសជាតិ
អាល្លឺម៉ង់បន្ទាប់ពីខ្សែបម្រើស្លាប Philipp Lahm និងខ្សែប្រយុទ្ធ
Miroslav Klose ក្នុងរដូវកាលនេះ៕