លោក ទុយ វិច្ឆិកា កាល ចេញ ទៅ ប្រទេស ប៊្រុយណេ
បុរសវ័យ៣៥
ឆ្នាំរូបនេះគឺជាអាជ្ញាកណ្ដាលខ្មែរម្នាក់ដែលមានឈ្មោះទៅចូលរួម
ក្នុងពានរង្វាន់ FBT 2014 ខណៈលោកមាននាទីដឹកនាំការប្រកួតក្នុងពូល
A។ លោកធ្លាប់បានកាត់សេចក្ដីលើទីលានបាន២
លើគឺជាជំនួបពេលក្រុមថៃ ឈ្នះ ហ្វីលីពីន ២-០ និង ប្រកួតក្រុម ថៃ
យកឈ្នះ ទីម័រខាងកើត ៥-០ ហើយក្នុងនោះក៏បានធ្វើជាមន្រ្តីទី៤ ចំនួន ៤
ប្រកួតផងដែរ។របួសជើងនេះទំនងជាធ្វើឱ្យលោកអស់ឱកាសក្នុង ការប្រជែងសិទ្ធិទៅកាត់សេចក្ដីក្នុងការប្រកួតនៅវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ឬ ផ្ដាច់ព្រ័ត្រ។
ទោះជាលោកមិនអាចបន្តដំណើរទៅ មុខបានក៏ដោយ តែលោកសង្ឃឹមថាក្រុមជម្រើសជាតិកម្ពុជាអាចមានឱកាសប្រជែងយកកៅអី ឡើងទៅប្រកួតនៅវគ្គបន្ទាប់ទៀត។
នេះជាលើកទី៣ ហើយសម្រាប់លោក វិច្ឆិកា ដែលបានចូលរួមកាត់សេចក្ដីក្នុងពានរង្វាន់ HBT ស្របពេលលើកដំបូងនៅឆ្នាំ ២០០៧ ធ្វើជាជំនួយការអាជ្ញាកណ្ដាល ហើយនៅឆ្នាំ ២០១២ និង ២០១៤ នេះធ្វើជាអាជ្ញាកណ្ដាលបញ្ជាលើទីលាន៕